អាវុធហត្ថ​បើក​វគ្គ​បំប៉ន​ជំនាញ​នាយ នាយរង​អាវុធហត្ថ​ឆមាស​ទី​១​ឆ្នាំ​២០១៤៣៩​រូប​

​ខេត្តស្ទឹងត្រែងៈ​មន្ត្រី​អាវុធហត្ថ​៣៩​រូប​បាន​ទទួល​វគ្គ​បំប៉ន​លើ​ជំនាញ​បន្ថែម​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​រយៈពេល​៣​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​៩​មិថុនា​ដល់​ថ្ងៃ​ទី​២៧​មិថុនា​២០១៤​ដោយយោង​តាម​គំនិត​កសាង​និង​ពង្រឹង​កងរាជអាវុធហត្ថ​អំពី​គុណភាព សមត្ថភាព

ការយល់ដឹង​លើ​ភារកិច្ច​ជំនាញ​បាន​ល្អ​ប្រសើរ​គ្រប​ភារកិច្ច​។​
​    ​ក្នុង​វគ្គ​បំប៉ន​នាយ នាយរង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ខាងលើនេះ​បានរៀបចំ​ជា​មេរៀន​តាម​គ្រូ​ជំនាញ លំ​ហាត់​របៀប ការរក្សា​សណ្តាប់ធ្នាប់  ក្រមសីលធម៌​អាវុធហត្ថ លិខិត​បទដ្ឋាន​រដ្ឋបាល​និង​សង្គ្រោះ​បឋម​។​មន្ត្រី​ដែល​ទទួល​វគ្គ​បំប៉ន​ខា​ង​លើ​នេះ​ត្រូវបាន​កំណត់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិន័យ​ក្រិត​ក្រម​ក្នុង​ការរៀនសូត្រ​រាល់​ម៉ោង​សិក្សា​ព្រមទាំង​ការយកចិត្តទុកដាក់​ចំពោះ​ខ្លឹមសារ​មេរៀន​ដោយ​គ្រូបង្រៀន​។​


​    ​លោក​វរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅក្នុង​ពិធី​បើក​វគ្គ​បំ​​ប៉​ន នាយ នាយរង​អាវុធហត្ថ​នា​ព្រឹក​ថ្ងៃទី​៩​មិថុនា​២០១៤​នេះ​បាន​ថ្លែង​ទៅ​កាន់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ដែល​ទទួល​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​បន្ថែម​នោះ​ថា​គោលបំណង​ដើម្បី​ឲ្យ​កងរាជអាវុធហត្ថ​​ខេត្ត​ស្ទឹងត្រែង មាន​សមត្ថភាព​ជំនាញ​ពិតប្រាកដ ជា​នគរបាល​រដ្ឋបាល នគរបាល​យុត្តិធម៌ និង តម្រួតយោធា​ជា​មូលដ្ឋាន ដែល​មានចែង​ក្នុង​អនុក្រឹត​លេខ​៧៧ និង​ត្រូវមាន​ការយល់ដឹង​អំពី​ច្បាប់​និតិ​វិធី​​ក្នុង​ការអនុវត្ត​ការងារ​សំដៅ​ពង្រឹង​វិន័យ សណ្តាប់ធ្នាប់​ឲ្យបាន​ម៉ឺងម៉ាត់​ដើម្បី​លើកកម្ពស់​កិត្យានុភាព​កងរាជអាវុធហត្ថ​ឲ្យមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ទូទាំង​ខេត្ត​។​


​    ​លោក​មេបញ្ជាការ​បាន​បន្ត​និង​ធ្វើការ​សំណូមពរ​ទៅ​ដល់​នាយ នាយរង​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្ត​​ទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ​ឲ្យបាន​ចេះចាំ​ទាំងទ្រឹស្តី ផ្សារផ្ជាប់​នឹង​ការអនុវត្ត​ជាក់ស្តែង​នូវ​ខ្លឹមសារ​មេរៀន​​ជា​ចម្បង​ឲ្យបាន​គ្រប់ៗ​គ្នា ប្រយោជន៍​ក្នុង​ការ​ប្រិបត្តិ​ភារកិច្ច​បាន​ល្អ​ប្រសើរ​តាម​មុខ​ជំនាញ​រៀងៗ​ខ្លួន និង​​ឲ្យ​សម​ទៅ​នឹង​ទំ​រង​រចនាសម្ព័ន្ធ​នៃ​កងរាជអាវុធហត្ថ​និង​ទាហាន​ច្បាប់​ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង​​ប្រទេសជាតិ​៕​

3 4 1234.,1,0,0,359,256,453,1,3,48,26,0,1,138