ពិធី​ប្រកាស​តែងតាំង​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​អាណត្តិ​ទី​២

​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​អាណត្តិ​ទី​២ បាន​ប្រព្រឹត្តិ្ក​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ០៩ ខែ មិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ នៅ​សាលាខេត្ត​ស្វាយរៀង ក្រោម​អធិបតិភាព​លោកជំទា​វ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា

និង​អធិការកិច្ច ព្រមទាំំង​មាន​ការអញ្ជើញ ចូលរួម​ពី​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ឯកឧត្តម អស់លោក លោកស្រី គណៈ​អភិបាលខេត្ត ក្រុង ស្រុក និង​តំណាង​មន្ត្រី រាជការ នៅតាម​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​ជាច្រើន​ទៀត ។ 
​ឯកឧត្តម ជៀង អំ អភិបាល នៃ​គណៈ​អភិបាល​បាន​អាន​សន្ទរកថា និង​របាយការណ៍​ពី​សកម្មភាព និង​លទ្ធ ផល​ការងារ​របស់​គណៈ​អភិបាល ខេត្ត​រយៈពេល​កន្លងមក ដោយ​បាន​បញ្ជា​ពី​ភាព​រីកចម្រើន​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត ក្រោម​កម្ម​វ​ធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋ មន្ត្រី ធ្វើ​ឲ​សាលាខេត្ត​ស្វាយរៀង​មាន​ការប្រែប្រួល​មុខមាត់​ថ្មី និង​មាន​ការយកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ការលើកកម្ពស់​សេដ្ឋកិច្ច សង្គម​គ្រួសារ និង​សង្គមជាតិ ។ ការទាក់ទាញ និង​លើកកម្ពស់ វិស័យ​ឯកជន និង​ការងារ​វិនិយោគ ទុក​ជា​ដើម ។​ព្រមទាំង​ការកសាង​ហេដ្ឋរចនាសម្ព័ន្ធ​ពីទី​ក្រុង​រហូត​ដល់​ជនបទ ឆ្ងាយ ។ 
​អនុវត្ត​តាម​លទ្ធផល​នៃ​ការ​ជ្រើស​រើ​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ និង​ផ្អែកលើ​លទ្ធផល​របស់​គណៈកម្មាធិកា​រ ជាតិ រៀ​ចំ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ ខេត្ត​ស្វាយរៀង​មាន​គណបក្សនយោបាយ​២​ចូលរួម បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។ លទ្ធផល​បាន​គឺ​ក្រុមប្រឹក្សា​ខេត្ត​ដែល​មាន ១៥ អស​នៈ​គណបក្ស​ប្រជាជ​ន​ទ​ទួបាន ៤២៥ សម្លេង ស្នើ​នឹង ១៣ អសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៩២ សម្លេង ស្នើ​នឹង ២ អសនៈ ។ រីឯ​ក​ក្រុមប្រឹក្សា​ក្រុង ស្រុក​ដែល​មាន ១២២ អស​នៈ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤៣០ សម្លេង​ស្នើ​នឹង ១០៧ អសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៨៦ សម្លេង​ស្នើ​នឹង ១៥ អសនៈ  តាម​ព្រះរាជក្រឹត្យ នស​/​រកត​/០៥១៤៦៥៧ ត្រូវបាន​ក្រ​កាស​តែងតាំង​ឯកឧត្តម គឹម ធា ជា​ប្រធាន​ក្រុមប្រឹក្សា ខេត្ត អាណត្តិ​ទី​២ និង ១៤ រូប​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។ បន្ទាប់​ពី​ឯកឧត្តម គឹម ធា ប្រធាន​ក្រុមប្រឹក្សា​អាណត្តិ ទី​២ ឡើង​មាន​មតិ​ចាប់អារម្មណ៍​រួចមក​លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជា មួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​រាជរដ្ឋាភិបាល​បាន​សំដែង​នូវ​ការចូលរួម​អបអរសាទរ ការសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ខេត្តឲ​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ។ លោកជំទាវ បន្តថា ទោះបី​នៅក្នុង​ក្រុមប្រឹក្សា​មាន​គណបក្ស​២​ផ្សេងគ្នា ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់​គឹ​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទាំងមូល ។ ហើយ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដោយ​ស្មើភាព ។ លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់​ពី​តួនាទី ភារកិច្ច និង​មុខងារ​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ ពេល​ចូល​កាន់​មុខតំណែង​ត្រូវអនុវត្ត​ង​តាមច្បាប់ បាន​ត្រឹមត្រូវ​តាម តួនាទី​ឋានានុក្រម​ដែល​ច្បាប់​បានកំណត់ ។ ហើយ​ការប្រកាស​ចូល​កាន់តំណែង​នាពេល​នេះ​ស្របពេល​ដែល​រាជ​រដ្ឋា ភិ​បាល និតិ​កាល​ទី​៥ កំពុង​បន្ត​ជំនួយ​អនុវត្ត​កម្មវិធី​កែ​ទំ​រង​វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ​កាន់​តែ​ស៊ីជម្រៅ​ថែម៊​ទៀត ដូច្នេះ​ក្រុម​ប្រឹក្សា​ខេត្ត​មាន​តួនាទី​សំខាន់​ក្នុង​ការពិនិត្យ​ផែ​ក​ការអភិវឌ្ឍន៍​ខេត្ត និង​ការប្រឆាំង​អំពើ​ពុករលួយ​ជា​ដើ់ម ។ បន្ត​រៀបចំ​ការធ្វើ​វេទិកា​សាធារណៈ​ជា​មួយ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដើម្បី​ក្តាប់​នូវ​សំណូមពរ​ផ្សងៗ​របស់​ប្រជា ពលរដ្ឋ និង​រួម​គ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ដើម្បី​បង្កើន​ជំនឿ ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល ។  

1 (1) 2 7 8