Manchester City ​ត្រៀម​ប្រាក់​ ២៥​លាន​ផោន​ដើម្បី​ទិញ Pepe ​ពី Real Madrid

​ក្លិប​មេឃ​ខៀវ Manchester City ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​តែ​រៀបចំ​សំណើរ​ប្រមាណ​ ២៥ ​លាន​ផោន លើ​ការនាំយក​ខ្សែការពារ Pepe  ​ពី​ក្រុម​អធិរាជ​ស Real Madrid ​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Real Madrid ​កាល​ពី​រដូវ​កាល​មុន ហើយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក Champions League និង Copa del Rey ​ផងដែរ​ ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​ការរីកចម្រើន​នៃ​ទម្រង់​លេង​របស់ Raphael Varane ​និង Sergio Ramos  អាច​ធ្វើឲ្យ​តំណែង​របស់ Pepe ​នៅ​ទឹកដី Bernabeu  ​បាន​បញ្ហា​ ​។​
​គួរបញ្ជាក់​ថា​ Manchester City ​កំពុង​មាន​ក្តីសង្ឃឹម​ថា​ ​នឹង​អាច​ទិញ​យក​ខ្សែការពារ​នេះ​បាន​ដើម្បី​ចាប់​ដៃគូ ជាមួយ​កីឡាករ Vincent Kompany ​នៅ​រដូវ​កាល​ក្រោយ​ ៕​

pepe