Manchester United ​ត្រៀម​សំណើនាំយក Jordi Alba ពី Barcelona

​ក្លិប​បិសាច​ក្រហម Manchester United ​កំពុង​តែ​ត្រៀម​រៀបចំ​សំណើ​រលើ​ការនាំយក​ខ្សែការពារ​ឆ្វេង​របស់ ក្រុម​អ្នក​មាន​បុណ្យ Barcelona ​គឺ​កីឡាករ Jordi Alba (​ចូ​ឌី​ ​អាល់​បា​) ​។​


​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​លើ​ការផ្ទេរ​មកកាន់​ទឹកដី Old Trafford ​ផងដែរ ខណៈ​ដែល​រូបគេ​លេង​នៅ​ក្រុម​ប្រជៀវ​ខ្មៅ Valencia  ​ប៉ុន្តែ​ទីបំផុត​គេ​ក៏​សម្រេចចិត្ត​ផ្លាស់​ទៅលេង​នៅ​ទឹកដី Camp Nou  ​វិញ​ក្នុង​ឆ្នាំ​ ២០១២ ​។​
​យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​ចុះផ្សាយ​ថា​ក្រុម​ Manchester United ​កំពុងតែ​ស្វែងរក​ខ្សែការពារ​ឆ្វេង​ថ្មី​ម្នាក់​នៅ​រដូវក្តៅ​នេះ​ថ្វីបើ​កីឡាករ Patrice Evra ​ទើបតែ​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​ខ្លី​ជាមួយ​ក្លិប​ក៏ដោយ​ ​។​
​គួរបញ្ជាក់​ថា Alba ​ក៏​មានឈ្មោះ​ក្នុង​ក្រុម​គោ​ជល់​អេ​ស្ប៉ាញ​សម្រាប់​ការប្រកួត World Cup ​នៅ​ប្រទេសប្រេ​ស៊ីល​នៅ​ខែ​នេះ​ផង​ដែរ​ ៕
Jordi Alba