ឆ្លងកាត់ខេត្តកំពង់ធំកុំភ្លេចសាកល្បងផ្លែសាម៉ាវ ធុរេន មង្ឃុតមានរស់ជាតិឆ្ងាញ់

0

ខេត្តកំពង់ធំៈ ជាមោទនភាពនិងជាលើកដំបូងហើយ ដែលខេត្តកំពង់ធំ មានចំការសាម៉ាវ ធុរេន និងមង្ឃុត ដែលកន្លងមកធ្លាប់តែលឺថាចំការទាំងនេះស្ថិតនៅខេត្តកំពង់ចាម តាកែវ កំពត់ កែប កោះកុង និងផ្លែឈើមួយចំនួននាំចូលមកពីប្រទេសថៃផងដែរ តែខណៈពេល​នេះខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកភ្លក់ មកសាកល្បងរស់ជាតិឆ្ងុញ​ឆ្ងាញ់ផ្អែមបែបធម្មជាតិ និងពុំមានសារធាតុគេមី។

ផ្ទៃដីសរុបជាង៥ហិចតា មានចំនួន៦គ្រួសារ បានប្រកបអាជីពជាអ្នកចំការ ជាមុខរបរដាំសា​ម៉ាវ និងដំណាំផ្លែឈើសម្រាប់ចិញ្ចឹមគ្រួសារ ថែមទាំងបានធ្វើឲ្យជីវភាពសេដ្ឋកិច្ច​គ្រួសារល្អប្រសើរ ពីការលក់សាម៉ាវ ដែលបានដាំដោយធម្មជាតិ ស្ថិតនៅភូមិ វាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

បងស្រីឈ្មោះ ហ៊ុននូ ជាម្ចាស់ចំការមង្ឃុតនិងសាម៉ាវ អាយុ៣៣ឆ្នាំបានប្រាប់ឲ្យដឹងថា នៅសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ថាកាលដើមឡើយក្រុមគ្រួសាររបស់បងស្រីមកខេត្តតាកែវមកនៅទឹកដីខេត្តកំពង់ធំ ដើម្បីមើលការងារចំការកៅស៊ូមួយ អោយក្រុម​ហ៊ុន លុះមកដល់ឃើញដីថោក ហើយមានអាជីពជាអ្នកចំការក៏បានទិញដី ដាំសាម៉ាវតែ​ម្តង ហើយរស់នៅអស់រយះពេលជិត១០ឆ្នាំបានចាប់យកអាជីពធ្វើចំការគឺដាំដំណាំកសិកម្ម មានមង្ឃុតនិងសាម៉ាវ ហើយបានដាំលើផ្ទៃដី២;៥ហិចតា បន្ទាប់ពីដាំអស់រយៈពេល៤ឆ្នាំមកពួកគាត់បានទទួលផលលក់ជារៀងរាល់ឆ្នាំផងដែរ។

បងស្រីបន្តថា!ដំណាំមង្ឃុតនិងសាម៉ាវនេះអាចរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសាបានធូធារមួយកម្រឹតផងដែរ ព្រោះដំណាំផ្លែសាម៉ាវនេះធ្វើឲ្យពួកគាត់រកចំណូលបានក្នុង១ឆ្នាំៗចាប់ពី២៥លានរៀលទៅ៣០លានរៀល!ព្រោះបច្ចុប្បន្នអតិថិជនដែលធ្វើដំណើរតាមដងផ្លូវនេះបាននាំគ្នាចូលទិញផ្លែមង្ឃុតនិងសាម៉ាវ ជាហូរហែមិនថាឡើយថ្ងៃសៅរ៏ឬថ្ងៃអាទិត្យនោះឡើយ។

អុំស្រី ញ៉ាញ់ សុខុន អាយុ៥៩ឆ្នាំជាម្ចាស់ចំការមង្ឃុតនិងសាម៉ាវមានទីលំនៅភូមិឃុំជាមួយគ្នាក៏បានអះអាងថា!ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំមង្ឃុតនិងសាម៉ាវ មានចំនួន៩គ្រួសារ សុទ្ធតែមានជីវភាពធូធារដូចគេឯងដែរ ព្រោះចំការពួកគាត់បានជ្រើសយកជីធម្មជាតិមកប្រើដាក់លើដំណាំក្នុងនោះមានគឺជីអាចម៍គោអាចម៍ក្របីនិងជីកំប៉ុស្តិ ដែលមិនប់ះពាល់ដល់សុខភាពឡើយ! ឃើញដូច្នេះហើយទើបអតិថិជនបាននាំគ្នាចូលទិញផ្លែឈើពួកគាត់យកទៅហូប និងអ្នកខ្លះទៀតទិញយកទៅលក់បន្ត ព្រោះផ្លែសាម៉ាវពួកគាត់មានរស់ជាតិផ្អែមឆ្ងាញ់គ្មានជាតិគីមីឡើយ!។

អុំស្រី បានបន្តថា!ចំការសាម៉ាវរបស់គាត់ចាប់ផ្តើមបេះលក់ជាហូរហែរ ក្នុងកំឡុងខែឧសភាដល់ខែកក្តដាហើយឆ្នាំនេះមានភ្លៀងធ្លាក់ជោគជាំ ចំការសាម៉ាវរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាងរាល់ឆ្នាំចាប់ពី៤តោនទៅ៥តោនក្នុង១ឆ្នាំៗ លក់រាយធម្មតា១គីឡូតម្លៃ៦០០០រៀលបើលក់ដុំឲ្យម៉ូយតម្លៃ៥៥០០រៀល ខណៈបច្ចុប្បន្នឈ្មួញចុះកម្មង់ទិញដល់ផ្ទះស្ទើបេះពុំទាន់!។

ដោយ  ប៊ុន  រដ្ឋា