មេគយច្រកទ្វាអន្តរជាតិអូស្មាច់ខេតឧត្តមានជយ័កំពុងបើចំហរនាំចូលមាន់អត់ច្បាប់មកពីប្រទេសថៃ

0

ខេត្តឧត្តមានជយ័:   លោកគួនសុភាពប្រធានស្នាក់ការសារខាគយនិងរដ្ឋាករប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្តមានជយ័កំពុងតែទទួលរហការចោទថាបានប្រព្រិត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយមានការបើកចំហរអោយមានការនាំសាត្វមាន់រស់ពីប្រទេសថៃអត់ច្បាប់ចូលមកខេត្តឧត្តមានជយ័រាប់តោនក្នុងមួយថ្ងៃៗ។បើតាមការអោយដឹងពីសមត្ថកិច្ចថាមានអាជីវកររកស៊ីដឹកមាន់រស់មកពី

ប្រទេសថៃដឹកជញ្ញូនយ៉ាងតិច៣០ទៅ៤០រថយន្ដក្នុងមួយថ្ងៃដោយគិមានមន្រ្ដីជំនាញណាម្នាក់យកចិត្តទុកដាក់ពិនិត្យនិងអោយមានការបង់ពន្ធត្រឹមត្រូវនោះឡើយ។បើតាមប្រភពបានអោយដឹងថាមាន់ថៃដែលបាននាំចូលនៅតាមច្រកទ្វាអន្តរជាតិអូស្មាច់គឺជាប្រភេទមាន់ដែលមានពណ៌សំបុលដូចជាមាន់ចញ្ចឹមបែបធម្មជាតិដែលឈ្មួញយកមកលក់បន្លំជាមាន់ខ្មែរតែធាតុពិតជាមាន់ចញ្ចឹមចំណីរបស់ថៃហើយឈ្មួញបានយកមាន់ទាំងអស់នេះទៅចែកចាយជាច្រើនខេត្តដូចជាខេត្តព្រះវិហារខេត្តកំពងធំខេត្តកំពងចាមនិងខេត្តសៀមរៀប។បើតាមការអោយដឹងលោកគួនសុភាពមេគយរូបនេះមិនត្រឹមតែបើកចំហរការនាំចូលនៅសាត្វមាន់អត់ច្បាប់ប៉ុណ្ណុះទេកំពុងល្បីថាមានមានការឃុបឃិតនាំចូលនៅទំនិញគេចពន្ធជាច្រើនប្រភេទជាពិសេសទៅទៀតបើកអោយមានការនាំចូលនៅអាហារកាកសំណល់ដូចជាឆ្អឹងមាន់និងពងមាន់ពងទាស្អុយមកពីប្រទេសថៃដាក់លក់អនាធិបតេយ្យពាស់ពេញនៅក្នុងខេត្ត។ដោយសារតែមានការបើចំអោយមានការនាំចូលទំនិញអត់ច្បាប់ដ៍សន្ធឹកសន្ធប់តាមច្រកទ្វាអន្តរជាតិអូស្មាច់ទើបធ្វើអោយមានកុងត្រូលជជុះគយចលត័ខេត្តនិងគយចលត័ក្រសួងពីស្ថាបន្ន័ផ្សេងទៀតដេកចាំនៅលើដងផ្លូវចេញពីច្រកទ្វាអន្តេជាតិដេកចាំទទួលផលជារាងរាល់ថ្ងៃ។ជុំវិញករណីខាងលើលោកគួនសុភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីព្រោះទូសព្ទ័ជាប់រវល់រហូត។

ដោយ   ប៉ែន នួន