ថ្ងៃបុណ្យ​សង្សារ​ជូន​ផ្កា​អូន​មួយទង​នាំទៅ​គ្រេប​ទឹកឃ្មុំ​លើ​វាលស្មៅ​រួច​យក ទៅ​សម្លាប់​ដោះយក​គ្រឿងអលង្កា​អស់​រួច​រុញ​ទំលាក់​លូ​សំណាងល្អ​មិន​ស្លាប់

0

បន្ទាយ​មាន​ជ័​យះ យុវជនឈាមរាវ​ម្នាក់​ត្រូវ កម្លាំង​សម​ត្ត​កិច្ច​អាវុធហត្ថ​ក្រុង ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥​កុ​ម្ភះ​២០១៤​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ក្រុង​ប៉ោយប៉ែត ពីបទ​ធ្វើឃាត​កម្ម​មាន​គម្រង​គិតទុក​មុន មកលើ​ជន រង​គ្រោះជា​សង្សារ ។ លោក ហម ម៉ុ​ត នេ​បញ្ជាការ​(​អ​.​ហ​)​ក្រុង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​កុ​ម្ភះ ឆ្នាំ​២០១៤​នេះ​ថា នៅវេលា​ម៉ោង​៧​ថ្ងៃទី​១៥​កុ​ម្ភះ​២០១៤​ទីបញ្ជាការ​លោក​បាន ទទួល​បា​ក្យ​បណ្ដឹង​ពី​គ្រុម​គ្រ​យ​សារ​ជនរងគ្រោះ​ឈ្មោះ ហ៊ុន កែវ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​គី​រី​សង្កាត់​និង​ក្រុង ប៉ោយប៉ែត​មន​មនុស្ស សម្លាប់​នាង ញាត់​ក្នុង​លូ ។​

ក្រោយ​ទទួលបាន​ពាក្យ បណ្ដឹង​លោក មេបញ្ជាការ​បាន​រាយ​កា ជូន​ថ្នាក់លើ​សុំ​បទបញ្ជា​និង​បញ្ចុះ កម្លាំង​ចុះ​ស្រាវ ជ្រាវ​រកមុខ​សញ្ញា​ទើប​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ។​ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឆ្លើយ​សារភាពថា​ខ្លួន​មានឈ្មោះ ថើ​ន ប៊ុនធឿន​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ លេ​យ្យ​២​សង្កាត់​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​សង្សារ​និង គ្នា

នៅ​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ជា​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ពេល​ថ្ងៃ ខ្លួន​បាន​ជូន ផ្កាកូលាប មួយទង ទៅ​នាង (​ហ​. ក​)​លុះដល់​ពេលយប់​ម៉ោង​៨.៩ ខ្លួន​បាន​នាំ គ្នា​ដើរលេង​និង ទៅ ក្រេបទឹក​ឃ្មុំ​នៅ​វាលស្មៅ​នៅ​ប្លុក​កាស៊ីណូ​ផ្កាយ ប្រាំ​ក្នុង ពេល ដែល​កំពុង អង្គុយលេង នាង​ជា​ជនរងគ្រោះ​ចេះ តែ​និយាយ ទូរ​ស្ទ័ព ឆ្លើយឆ្លង​ជាមួយ មនុស្ស​ប្រុស ជនសង្ស័យ​មិនដឹង​ជា

មានគំនិត​យ៉ាងណាទេ ម៉ោង​ប្រហែល ជា ១.២​រំលង​អា​ទ្រាធ​ឈានចូល ថ្ងៃទី​១៥​កុ​ម្ភះ​២០១៤​ក៏​បបួល​នាង ទៅក្នុង ព្រៃ ចន្លោះ​ភូមិ​ចាន់​គី​រី​និង​ភូមិ​បា​លិ​លេ​យ្យ ២​ព្រៃ​ស្ងាត់​ទាំង កណ្ដាល យប់ រួច​ធ្វើ​សកម្មភាព ច្របាច់ ក សម្លាប់​រួច​ដោះយក​គ្រៀង​អ​ល​ង្ក​ការ​អស់ រួច​រុញ​ទំលាក់​ក្នុង​លូ​មាន​ជម្រៅ​ប្រាំ​កង់ ក្រឿងអលង្កា​រួមមាន ១.​កងដៃ ឈុត​ផ្លាក​ទីន ៦​វង់ ២.​ជ​ញ្ជឿ​ន​ផ្លាក​

ទីន​១​វង់ ៣.​ជញ្ជៀន​មាស​១​វង់ ខ្សែ ក មាស​១​ខ្សែ ទូរ​ស្ទ័ព​ដៃ​អាយ​ហ្វូ​ន​១​គ្រឿង និង​ប្រាក់​ថៃ ១៥០០​បាត ក្រោយ ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បានគេច​ខ្លួន ពី​កន្លែងកើតហេតុ​បាត់​នឹកស្មាន ថា​សកម្មភាព​ដែល​ខ្លួន​បានធ្វើ​នោះបាន​សម្រេច ជា​សំណាងអាក្រក់ ម៉ោង ប្រមាណ​បួន​ឬ​ប្រាំ​ជិត​ភ្លឺ​ឈានចូល​ថ្ងៃទី​១៥​កុ​ម្ភះ​ឆ្នាំ​២០១៤ ជនរងគ្រោះ​ហាក់ ដឹងខ្លួន​វិញ​ស្រ​វេ​ស្រ​វ៉ា​

តោង​ឡើង ចេញពី​លូ​មករក​ផ្ទះ​អ្នកស្រុក​នៅ​ជិត នោះ សុំ​ទទូរ​ស្ទ័ព និយាយប្រាប់​បងប្រុស ហើយ​បាន​នាំយកមក​សំរាក​ព្យា បាល នៅ​មន្ទី​ពេទ្យ ឯកជន​នៅក្នុង​ក្រុង​ប៉ោយប៉ែត លុះ​ព្រឹក​ឡើង ទើប​ទើប​ក្រុម​គ្រួ សារ​មកប្ដឹង សម​ត្ត​កិច្ច​ធ្វើការ ស្រាវជ្រាវ​រក​ចាប់​មុខសញ្ញា​បាន ។​

ជនរងគ្រោះ ពុំ ទាន់​អាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ស្ថិតក្នុង​ការព្យាបាល ។ ក្រោយពី​ធ្វ​ការសាកសួរ បច្ចុប្បន្ន​សម​ត្ត​កិ​ច្ (​អ​.​ហ​)​ក្រុង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទីបញ្ជាការ​ខេត្ត​ដើម្បី​ចាត់ការ​តាម ច្បាប់​នៅ​ថ្ងៃទី​១៦​កុ​ម្ភះ​២០១៤​នេះ​។ ដោយ  ដុំ សំបូរ??????????????????????????????? ??????????????????????????????? IMG_8620 ???????????????????????????????