លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សារ​ធា​រណៈការ នឹង ដឹកជញ្ជូន​ខេត្តព្រះវិហារ​ ចុះ​ត្រួត​ពិនិត្យមើល​ការដឹកជញ្ជូន​លើស​កំរិត​ទំងន់​កំណត់​

0

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី ១៥​ខែ កុ​ម្ភះ ឆ្នាំ ២០១៤ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សារ​ធា​រណៈការ នឹង ដឹកជញ្ជូន​ខេត្តព្រះវិហារ និង ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាការ​ត្រួត​ពិនិត្យ​ការដឹកជញ្ជូន​លើស​កំរិត​ទំងន់​កំណត់ ខេត្ត បាន​ចុះ​ត្រួត​ពិនិត្យមើល ការអនុវត្តន៍​ច្បាប់​របស់​ក្រុម​ជញ្ជីង​ចល័ត តើ​ការអនុវត្ត​ស្តីអំពី​ការត្រួត​ពិនិត្យមើល​ការផ្ទុក​លើស​កំរិត​ទំងន់​កំណត់ មាន​ភាពត្រឹមត្រូវ​ដែររឺទេ​? ពីព្រោះថា​ការអនុវត្ត​លើ​ការដឹកជញ្ជូន​មាន​រយៈពេល​៥​ខែ​កន្លងមក ធ្លាប់​លេចលឺ​នូវ​ពាក្យ​ចរ​ចាម​រ៉ា​ម​ថា ក្រុម​ជញ្ជីង​ចល័ត​បាន​ប្រព្រឹត្ត​នូវ​អំពើរ​ពុករលួយ ស៊ីសំណូកសូកប៉ាន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​

ធ្វើឱ្យ​ជះឥទ្ធិពល​អាក្រក់​ដល់​គណៈកម្មាការ​ត្រួតពិនិត្យ ការដឹកជញ្ជូន​លើ​លកំ​រិត​ទំងន់​កំណត់ លោក សំ លាង​ទ្រី បាន​ព្រមាន​ធ្ងន់ៗ ដល់​មន្ត្រី​របស់ខ្លួន​ថា បើសិន​នៅតែ មិន​ព្រម​រៀងចាល ហើយ​នៅតែ​ប្រព្រឹត្ត​ផ្តេសផ្តាស​ទៀត ក្រុមមន្ត្រី​នេះ​នឹងត្រូវ​ដកចេញ មិនឱ្យ​អនុវត្ត​បន្តរ​ទៀត​ទេ នឹង ដាក់​ក្រុម​ថ្មី​មក​ជំនួស​វិញ ។ ​ ​

លោក ប្រធាន​មន្ទីរ​សារ​ធា​រណការ នឹង ដឹក​ជ​ញ្ជួ​ន​បាន​ឱ្យដឹងទៀតថា រយៈពេល​៥​ខែ​ដែល​ក្រុម​របស់លោក បាន​ចុះ​ធ្វើការ​អប់រំ​កែលំអរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន សុំឱ្យ​ការដឹកជញ្ជូន​កុំ​ឱ្យលើស​ទំងន់ នឹង​បាន​ឱ្យធ្វើ​កិច្ចសន្យា ម្តង​ជា​ពីរដង ចាប់ពីពេលនេះ​តទៅ ក្រុម​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ លើ​ការដឹកជញ្ជូន លើស​កំរិត​ទំងន់​កំណត់ នឹង​ចាប់ផ្តើម​ផាកពិន័យ ដោយ​មិន​លើក​លែងឱ្យ​ឈ្មួញ​ណា​ម្នាក់​ឡើយ លោក​សំ លាង​ទ្រី បាន​អះអាង​បន្ត​រថា ការផ្ទុក​លើស​ទំងន់ មិន​ត្រឹមតែ​បំផ្លិចបំផ្លាញ​ផ្លូវ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា ញឹកញាប់​ទៀតផង​។​ ​

​លោក សំ លាង​ទ្រី បាន​បន្តថា គ្រប់​ផ្លូវជាតិ​នៅ​ទូទាំង​ខេត្តព្រះវិហារ លោក​បាន​បែងចែក​កម្លាំង​ជាច្រើន​ក្រុម​ក្នុងការ​ថែទាំ​នឹង ជួសជុល​ជាប្រចាំ មិន​ឱ្យមាន​សំបុកមាន់ បែក​ប្រេះស្រាំ​ឡើយ កិច្ចការ​ទាំងអស់នេះ គឺជា​ការនែនាំ​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ និង ឯកឧត្តម​អភិបាលខេត្ត​ព្រះវិហារ ឱ្យ​មន្ទីរ​សារ​ធា​រណៈការ ខេត្ត យកចិត្តទុកដាក់ ក្នុងការ​ថែទាំ នឹង ជួសជុល ទាំង​ផ្លូវជាតិ ទាំង​ផ្លូវលំ កុំ​ឱ្យមាន​ជង្ហុក សំបុកមាន់​ឱ្យសោះ ។

ហើយ​លោក​ប្រធាន​មន្ទីរ​សារ​ធា​រណៈការ ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ រកស៊ី​ដឹកជញ្ជូន​សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍ ស្តីពី​ការដឹកជញ្ជូន កុំអោយ​ផ្ទុក​លើស​ទំងន់​កំណត់​ចាប់ពីពេលនេះ​តទៅ ក្រុម​អនុវត្ត​ច្បាប់ នឹង​ចាប់ផ្តើម​ផាកពិន័យ​ហើយ ដោយ​ពុំមាន​ការយោគយល់​ឡើយ ។​ ​ដោយ  ឈឿង ចាន់ unnamed (1) unnamed (2) unnamed