លោកហោដារ៉េតចុះពិនិត្យទំនិតញនៅផ្សារវាលយន្តក្រុងស្វាយរៀងបំបាត់មន្ទិលសង្ស័យថាមានសារធាតុគីមីនៅបន្លែផ្លែឈើ

0

ដោយ នាង  
ខេត្តស្វាយរៀង៖ សាខាកាំកុងត្រូលខេត្តស្វាយរៀងបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យមុខទំនិញជាពិសេសផ្តោតសំខាន់ទៅលើបន្លែផ្លែឈើក្នុងរដូវភ្ជុំបិណ្យខណះដែលលឺពាក្យចចាមអារាមថាបន្លែផ្លែឈើដាក់លក់នៅតាមផ្សារនានានៅខេត្តស្វាយរៀងមានផ្ទុកសារធាតុគីមី។ការចុះពិនិត្យនេះដឹកនាំដោយលោកហោដារ៉េតអនុប្រធានសាខាកាំកុងត្រូលខេត្តនិងមន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៧ស្ថិតក្នុងផ្សារវាលយន្តក្រុងស្វាយរៀង។

បើតាមលោកហោដារ៉េតអនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានអោយដឹងថាសាខាកាំកុងត្រូលចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្តនៅពេលនេះគឺបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការអប់រំ និងណែនាំដល់អាជីវករ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីគុណភាពចំណីអាហារនិងកាលបរិច្ឆេត ច្បាស់លាស់ ថ្ងៃខែ ឆ្នាំផលិតនិងថ្ងៃខែផុតកំណត់ ។

លោកហោដារ៉េត បានអោយដឹងបន្តទៀតថាថ្មីៗនេះមានពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយមួយបាននិយាយតៗគ្នានិងផ្សាយថាសាខាកាំកុងត្រូលខេត្តមិនដែលចុះពិនិត្យទំនិញនៅតាមផ្សារទេរាល់បន្លែផ្លែឈើនិងទំនិញដែលដាក់តាំងលក់នៅតាមផ្សារនានានៅខេត្តស្វាយរៀងសុទ្ធតែផ្ទុកសារធាតុគីមី។លោកហោដារ៉េតបញ្ជាក់ថាសាខាកាំកុងត្រូលខេត្តតែងតែចុះពិនិត្យទំនិញតាមផ្សារនានានៅខេត្តស្វាយរៀងមិនដែលខកខាននោះទេដោយខែខ្លះបានចុះពិនិត្យទំនិញបានពីរដងងឯណោះមានទាំងរថយន្តពិសោធន៍ចល័តរបស់ក្រសួងនិងធ្វើការពិសោធន៍ផ្ទាល់ដើម្បីអោយប្រជាពលរដ្ឋនិងអាជីវករបានឃើញផ្ទាល់ភ្នែកថាតើមានសារធាតុគីមីរឺគ្មាន។លោកហោដារ៉េតបានបន្ថែមទៀតថាការចុះពិនិត្យមុខទំនិញបន្លែផ្លែឈើនៅថ្ងៃនេះពុំបានរកឃើញសារធាតុគីមីណាមួយដែលមាននៅក្នុងបន្លែផ្លែឈើដូចពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយដែលបានផ្សាយនោះទេនេះបើការពិសោធន៍ជាក់ស្តែងនៅនឹងកន្លែង។ហើយក៏សូមអោយបងប្អូនអាជីវករទាំងអស់ត្រូវសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលរាល់ការចុះពិនិត្យទំនិញដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋយើងរស់នៅដោយសុខភាពល្អនិងជៀសឆ្ងាយពីជម្ងឺតំកាត់ផ្សេងៗ។ចំពោះបងប្អូនអាជីវករវិញបានសាទរចំពោះមន្ត្រីកាំកុងត្រូលខេត្តដែលចុះពិនិត្យមុខទំនិញនាពេលនេះព្រោះថាទាំងលក់ទាំងអ្នកទិញពុំបានដឹងថាក្នុងមុខទំនិញរឺបន្លែផ្លែឈើរបស់ពួកគាត់ដែលដាក់លក់នេះមានសារធាត់គីមីរឺអត់នោះទេគឺមានតែមន្ត្រីជំនាញតែមួយគត់ដែលអាចធ្វើការពិសោធន៍បានយល់ដឹងដល់ទាំងអ្នកលក់និងអ្នកទិញទើបជៀសផុតពីការមន្ទិលសង្ស័យណាមួយមកលើមុខទំនិញរបស់ពួកគាត់។ក្រុមអាជីករមានចិត្តត្រេកអរខ្លាំងខណះដែលមន្ត្រីកាំកុងត្រូលពិនិត្យនិងពិសោធន៍លើបន្លែផ្លែឈើហើយដឹងថាគ្មានសារធាតុគីមី។ក្រុមអាជីវករបានបញ្ជាក់ដែរថារាល់ការទិញទំនិញបន្លែផ្លែឈើពីពលរដ្ឋទៅបរិភោគពុំដែលជួបនៅបញ្ហាប៉ះពាល់ដល់សុខភាពនោះទេក្នុងរយះកាលកន្លងមកនេះ៕