គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរឱ្យ​រន្ធត់​រវាង​រថ​យន្ត​សាំ​យ៉ុង បុក​ជាមួយ​ម៉ូតូ​ សេ​១២៥. ២​គ្រឿង​ធ្វើឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង របួសធ្ងន់​១​នាក់

0

​ ​ព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃទី ១៦ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ នៅវេលា​ម៉ោង ៤២០ នាទី នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ ៦២ ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត ម៉ាក​សាំ​យ៉ុង ១២ កៅ​អ៊ី និង​ម៉ូតូ ឌ្រី​ម​សេ ១២៥ បណ្តាលអោយ​មនុស្ស​បីនាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​មួយ​រំពេច និង​រងរបួស​ធ្ងន់​ម្នាក់​ត្រូវបាន ក្រុមគ្រួសារ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា ខេត្តព្រះវិហារ ។​ ​

​តាម​ការបំភ្លឺ​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ឱ្យដឹងថា រថយន្ត​សាំ​យ៉ុង​ពណ៌​សំបក ឪឡឹក​កំពុងធ្វើដំណើរ​ដឹក​ភ្ញៀវ​ពី​ប្រាសាទព្រះវិហារ​ក្នុងទិសដៅ​ពី​លិច​មក​កើត​បាន​មកដល់​ចំនុចកើតហេតុ​ក៏​បុក​ជាមួយ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះវិហារ 1A-5890 បើក​ស្រប​ទិស​គ្នា​ហើយ​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភោគ

ម៉ាប់ ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ​របួសធ្ងន់​ស្របពេល​ជាមួយគ្នា​នោះ រថយន្ត​បាន​រេ​ចង្កូត​មក​ខាង​ធ្វេ​ង​បាន​បុក​ម៉ូតូ​មួយទៀត​បណ្តាល​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង​កំពុង​ជិះ​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលអោយ​ស្លាប់​មនុស្ស​បីនាក់​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ អ្នកស្លាប់ ទាំងបី​នាក់​ទីមួយ​ឈ្មោះ សុខ ណន ភេទ ស្រី អាយុ​២៩​ឆ្នាំ ទី​ពីរ​ឈ្មោះ ម៉ុក ឡែ​ម អាយុ ៣០ ឆ្នាំ និង​ទី​បី​

កុមារា​ម្នាក់​ឈ្មោះ ធុង ធិ ភេទ​ប្រុស​អាយុ ០៦​ឆ្នាំ ជា​កូន​ឈ្មោះ ម៉ុក ឡែ​ម អ្នកស្លាប់​ទាំងបី​នាក់​ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក់​កំពង់ចាម 1C-8285 មាន​ទីលំនៅ​ជាមួយគ្នា​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​១ ស្រុក​សង្គម​ថ្មី រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ថេ​ន សុ​វ៉េង អាយុ ២៩​ឆ្នាំ ជា​ជនបង្ករ​។ តាម​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​នៅ នឹង​កន្លែងកើតហេតុ​បានអោយដឹងថា​នៅ​ខ​ណះ​ពេល​

រថយន្តបុក​មនុស្ស​ស្លាប់​បីនាក់ អ្នកបើកបរ រថយន្ត​ត្រូវបាន​ប្រជាពលរដ្ឋ និង​ប៉ូលិស​ពន្ធ​ធានា​គារ​ចាប់បាន​រួច​ប្រគល់​អោយទៅ​ប៉ូលិស​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល ឈានមុខ​ឈ្មោះ ហង្ស នាត តែ​ឈ្មោះ ហង្ស នាត បាន​ដោះលែង​ជនសង្ស័យ​ទៅវិញ​។ ក្រោយពី ធ្វើ​កំណត់ហេតុ​រួច​ប៉ូលិស​ថែមទាំង​ជួយ​កាច់​ស្លាក​លេខ​រថយន្ត​របស់​ជនបង្ករ​យករ​ត់ទៅ​បាត់ស្រមោល​។​

លោក​អនុសេនីយ៍ឯក ស៊ិន ស៊ី​ដេ​ត អធិការរង​ស្រុក​ត្បែងមានជ័យ​បាន​ឆ្លើយថា​មិនមែន​ដោះលែង​ទេ​តែ​ពេលនោះ​កំពុង​ច្របូកច្របល់​ជនសង្ស័យ​ឈ្លៀត​ឱកាស​រត់​តែម្តង ចាំមើល​លោកស្នងការ​ខេត្ត ព្រះវិហារ​មាន​វិធានការ​យ៉ាងដូចម្តេច​ដែរ​ជាមួយ​មន្ត្រីនគរបាល​ក្រោម​ឪ​វាទ​ដែល​បាន​ដោះលែង ជនបង្ករ​អោយ​រួចខ្លួន​ផុតពី​សំណាញ់​ច្បាប់ ។ ​unnamed (3) unnamed (4)