ជំនួញ​ផ្លូវភេទ​នៅ​ប្រេ​ស៊ីល​៖ ១​លាន​នាក់​សម្រាប់ World Cup 2014

​រី​យ៉ូ​ឌឹ​ជេនេ​រ៉ូៈ ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក World Cup 2014 បានចាប់ផ្តើម​ប្រកួត​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅ​ប្រទេសប្រេ​ស៊ីល ដែល​សូម្បី​តែ​ស្ត្រី​រកស៊ី​ផ្លូវភេទ​១​លាន​នាក់​ក៏​រៀបចំ​ខ្លួន​ទទួល​ព្រឹត្តិការណ៍ និង​ស្វាគមន៍​ផងដែរ (Brazil's sex

trade: How the country's one million prostitutes are preparing for the World Cup) ។​
​តាម​វេបសាយ​បរទេសកាល​ពី​ពេល​ថ្មីៗ​នេះ ស្របពេល​ដែល​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ជុំវិញ​ពិភពលោក​សម្រុក​ទៅកាន់​ប្រទេសប្រេ​ស៊ីល​ដើម្បី​ទស្សនា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2014 នោះ​សេវាកម្ម​បម្រើ​ផ្លូវភេទ​ក្នុង​ប្រទេសប្រេ​ស៊ីលក៏​កំពុង​ត្រៀមខ្លួន រួច​ជា​ស្រេច​ហើយ​ដែរ ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវភេទ​ដល់​បុរសៗ ទោះបីជា​ទង្វើ​បែប​នេះ​វា​ខុស​ច្បាប់ ក៏ដោយ  ។​
​ប្រភព​នេះ​បានឱ្យ​ដឹង​ដែរ​ថា នារី​ដែល​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ត្រូវបាន​ទទួល​ការបណ្តុះបណ្តាល ផ្នែក​ភាសា​អង់គ្លេស​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការទាក់ទង​ភ្ញៀវ បរទេស ជា​ពិសេស​ជន​ជាតិ​ដែល​និយាយ​ភាសា​អង់គ្លេស​តែម្តង (the sex workers of Brazil are preparing for the World Cup with English lessons and credit-card facilities )​។​
​មន្ត្រី និង​អ្នក​ផ្សព្វផ្សាយ​យុទ្ធនាការ​ទប់ស្កាត់​រប​រ​នេះ បាន​ទទួលស្គាល់ថា នារី​វ័យក្មេង កំពុង​តែ​រៀបចំ​ខ្លួន​សម្រាប់​ស្វាគមន៍​រដូវ​កាល​ដ៏​ពិសេស​នេះ​មែន​។ ប៉ុន្តែ​មួយចំនួន​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕

brasil brasil1 brasil1a brasil1b brasil1c brasil1d