បុរស​ម្នាក់​ខឹង​គេ​បើករថយន្ត​បុក​រថយន្ត​ខ្លួន​មិន​សុខចិត្ត​បើករថយន្ត​បុក​រះ​គេឯង​ពាសពេញ​ផ្លូវ​

0

​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ខណៈដែល​បុរស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន​ម្ចាស់ សុភា គ្លីនិក​និង​សម្ភព ដែល​បាន​បើករថយន្ត​បុក​គេ​បុក​ឯង​ពាសពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវ​លេខ​១៣៤ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ​ខាងលើនេះ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6606 បើកបរ​ដោយ​បុរស​ម្នាក់​បាន​បុក​គ្នា​ជាមួយនិង​រថយន្ត​CRV​មួយគ្រឿង​នៅ​

ទល់មុខ​សាលា​ប​ឋ​សិក្សា​សន្ធរម៉ុក់ ខណៈនោះ​ដោយ​ម្ចាស់​រថយន្ត​CRV​បាន​ចុះមក​ទះកំផ្លៀង​ម្ចាស់​រថយន្ត​រ៉េវ​ហ្វ័​រ​មួយ​ដៃ​ហើយក៏​ជិះ​រថយន្ត​ទៅ​បាត់​រួច​ក៏​ម្ចាស់​រថយន្ត​រ៉េវ​ហ្វ័​របើក​រថយន្ត​របស់ខ្លួន មក​ចំណុច​ផ្លូវ​លេខ​១៣៤​កើតហេតុ​ខាងលើ​ក្នុង​ល្បឿន​លឿន​ទៅបុក​រះ​និង​ម៉ូតូ​ស្មាស់​រ៉េ​វ៉ូ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1F-9224 ជិះ​ដោយ​បុរស​២​នាក់​

បណ្ដាលអោយ​រងរ​បួស​ស្រាល ហើយ​រថយន្ត​បង្ក​នេះ​បាន​ថយក្រោយ​ទៅបុក​និង​មួយគ្រឿង​ទៀត​នៅ​ទល់មុខ​ហាង​របស់គេ​ចំនួន​២​គ្រឿង​ហើយ​រថយន្ត​បង្ក​នេះ​នៅតែ​ព្យាយាម បើក​ទៅមុខទៀត​ក៏​ជ្រុល​ទៅបុក​និង​របង​ផ្ទះ​របស់គេ​បណ្ដាលអោយ​ប៉ើង​របង​ផ្ទះ​និង​ខ្ទាត​ទៅបុក​រថយន្ត​លុច​ស៊ី​ស​330​ក្នុងផ្ទះ​មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5693

បណ្ដាលអោយ​រង​ការខូចខាត​ផ្នែក​ខាងមុខ​បន្តិចបន្តួច ហើយ​រថយន្ត​បង្ក​នេះ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​រះ​និង​រថយន្ត​មី​ស៊ុយ​ប៊ី​ស៊ី​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ រាជការ 2982 ដែល​ចត​នៅលើ​ចិញ្ចើមផ្លូវ​បណ្ដាលអោយ​រង​ការខូចខាត​យ៉ាងដំណំ​ខណៈនោះ​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​បាន​ខឹងសម្បារ​យ៉ាងខ្លាំង​ក៏បាន​មក​វាយ​

ម្ចាស់​រថយន្ត​រ៉េវ​ហ្វ័​រ​នេះ បណ្ដាលអោយ​រងរបួស​យ៉ាងដំណំ សំណាង​ហើយ​ដែលមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​ភ្លាមៗ កុំ​អី​ម្ចាស់​រថយន្ត​រ៉េវ​ហ្វ័​រ​រូបនេះ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ​។ បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​ក្រុមគ្រួសារ​ម្ចាស់​ទទួល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្លួនឯង ព្រោះថា​កន្លែងកើតហេតុ​នេះ​ក្បែរ​មន្ទីរពេទ្យ​របស់​ក្រុមគ្រួសារ​របស់គេ​តែម្ដង​។​ ​

ចំពោះ​ហេតុការណ៍​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​អូស​យក​រថយន្ត​បង្ក​ខាងលើ​និង​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​យកទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ចរាចរជើងគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​

ករណី​គ្រោះ​ខាងលើ វា​ជា​សំណាងល្អ​ដែល​ពុំមាន​មនុស្ស​រងគ្រោះ​ដល់​អាយុជីវិត គ្រាន់តែ​ខូចខាត​សម្ភារៈ​ហើយ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច មាន​វិធានការ​ចំពោះ​ម្ចាស់​រថយន្ត​បង្ក​នេះ​ដែលមាន​ចេតនា​បង្កបញ្ហា​ខាងលើនេះ ព្រោះ​ជា​កំហឹង​ផ្ទាល់ខ្លួន​របស់គេ​៕ ​Image25 Image26 Image27