ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​អាយ​ខន​មួយគ្រឿង ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-7854 ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​និង​ម៉ូតូ​វេ​វ​មួយគ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ជិះ​ដោយ​នារី​ម្នាក់​បណ្ដាលអោយ​ម៉ូតូ​រង​ការខូចខាត​និង​មនុស្ស​រងរបួស​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤​ត្រង់ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​វាលវង់

ខណ្ឌ​៧​មករា​។​ ​យោងតាម​សម្ដី​របស់​អ្នកឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខន​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​កើត​ទៅ​លិច ខណៈ​មកដល់​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា​ខាងលើ

ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​និង​ម៉ូតូ​វេ​វ​មួយគ្រឿង​ដែល​ជិះ​ដោយ​នារី​ម្នាក់​កំពុងធ្វើដំណើរ​នៅខាងមុខ​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​ដួល​គ​លើ​គ្នា​រង​ការខូចខាត ហើយ​ម្ចាស់​ម៉ូតូ​ទាំង​២​ក៏​រងរបួស​ស្រាល​ផងដែរ​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​

កន្លែងកើតហេតុ ប៉ុន្តែ​ដោយ​ភាគី​ម្ចាស់​ទាំង​២​ព្រមធ្វើ​ការដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​បញ្ចប់រឿង​ព្រោះ​មិន​ចង់​វែងឆ្ងាយ​តទៅទៀត​៕ ​Image2 Image1 Image3