កម្មករជាង១០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ នៅរោងចក្រសម្លៀកបំពាក់ ក្នុងឃុំពត់ស ស្រុកបាទី ដោយសារពុលថ្នាំក្នុងរោងចក្រ

0

តាកែវ៖ អធិការស្រុកបាទីលោក ង៉ាន់ សារី បានឲ្យដឹងនៅមុននេះបន្ដិចថាមាន កម្មករ-កម្មការិនីកាត់ដេរសំលៀកបំពាក់ នៅឃុំពត់ស ស្រុកបាទី បានដួលសន្លប់ជាបន្ដបន្ទាប់រហូតដល់ជាង១០០នាក់ហើយ ដោយសារពុលក្លិននៅក្នុងរោងចក្រ។ នេះបើតាមការបញ្ជាក់ពី លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី។
បើតាមសេចក្ដីរាយការណ៍ បច្ចុប្បន្នកម្មកររោងចក្រដែលបានសន្លប់ទាំងនេះ កំពុងបញ្ជូនទៅសង្គ្រោះភា្លមៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី។