Hamburger បណ្តេញ​គ្រូបង្វឹក Bert van Marwijk ចេញពី​តំណែង​

0

​ក្លិប​បាល់ទាត់ Hamburger បាន​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Bert van Marwijk ចេញពី​ក្លិប ក្រោយពេល​ប្រកួត​ចាញ់ Eintracht Braunschweig កាលពី​យប់​ថ្ងៃ​សៅរ៍ ។​ ​បរាជ័យ​កាលពី​ថ្ងៃ​សៅរ៍​បានធ្វើ​ឲ្យ​ក្លិប​មួយ​នេះ​ប្រកួត​ចាញ់ ៧ ប្រកួត​ជាប់ៗ​គ្នា​ហើយ​កំពុងស្ថិត​ក្នុង​តំបន់​ដែល​ត្រូវគេ​កាត់ចោល​ដោយមាន​ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ឈរ​ពីលើ​ក្រុម​បាត​តារាង Braunschweig ។​ ​

ក្លិប​បាន​បង្ហោះ​សេចក្តីប្រកាស​លើ​គេហទំព័រ​របស់ខ្លួន​ថា “​យើង​ពិតជា​ស្តាយក្រោយ​ដែល​យើង​ត្រូវ​បង្ខំ ចិត្ត​ធ្វើការ​សម្រេចចិត្ត​បែបនេះ​នៅពេល​នេះហើយ​យើង​សូម​អរគុណ​ចំពោះ Bert van Marwijk សម្រាប់​ការងារ​របស់គាត់​” ។​ ​គួរ​បញ្ជាក់ថា លោក Van Marwijk គឺជា​គ្រូបង្វឹក​ទី ២ ហើយ​ដែល​ត្រូវបាន​ក្លិប​បណ្តេញចេញ​នៅ​រដូវ​កាល​នេះ​ក្រោយពេល​ក្លិប​បាន​បណ្តេញ​លោក Thorsten Fink កាលពី​ខែកញ្ញា ៕ ​Barcelona's Lionel Messi celebrates a goal