អាជ្ញាធរនឹងបិទផ្អាកមិនអោយក្រុមហ៊ុនទូកទេសចរណ៍ណាធ្វើអាជីវកម្មដឹកភ្ញៀវជាឥតច្បាប់

0

ព្រះសីហនុ  ក្រុមហ៊ុនទូកទេសចរណ៍ណាមួយមិនមានច្បាប់ អាជ្ញាធរនឹងបិទផ្អាកមិនអោយធ្វើអាជីវកម្មដឹកភ្ញៀវជាឡើយចាប់ពីថ្ងៃទី២៥ខែមករា២០១៨។ ដោយឡែកក្រុមហ៊ុនទូកទេសចរណ៍ដែលមិនទាន់បានចូលរួមក្នុងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ ចាំបាច់ត្រូវដាក់ពាក្យសុំចូលក្នុងសមាគមទូកទេសចរណ៍ស្របតាមគោលការណ៍របស់សមាគម។ ហើយក្នុងករណីមិនព្រមចូលជាសមាជិករបស់សមាគមទេ អាជ្ញាធរខេត្តក៍នឹងបិទអាជីវកម្មហាមឃាត់មិនអោយដឹកភ្ញៀវឡើយ។

នេះបើយោងតាមប្រសាសន៏ ឯកឧត្តម ផៃប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងក្នុងអង្គប្រជុំជាមួយម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ទៅលេងតាមបណ្តារកោះនានាចំនួន១៨ក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការដឹកភ្ញៀវរាល់ថ្ងៃនេះនៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ខែមាឃ ឆ្នាំរកា ពស២០៥៦១ត្រូវនឹងថ្ងៃទី២៣ខែមករា២០១៨ ។

ឯកឧត្តម ផៃ ប៊ុនវណ្ណៈ បញ្ជាក់ថា ក្រុមហ៊ុនទូកទេសចរណ៍ណាមួយមិនមានច្បាប់ អាជ្ញាធរនឹងបិទផ្អាកមិនអោយធ្វើអាជីវកម្មដឹកភ្ញៀវឡើយចាប់ពីថ្ងៃទី២៥ខែមករា២០១៨។ ដោយឡែកក្រុមហ៊ុនទូកទេសចរណ៍ដែលមិនទាន់បានចូលរួមក្នុងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ ចាំបាច់ត្រូវដាក់ពាក្យសុំចូលក្នុងសមាគមទូកទេសចរណ៍ស្របតាមគោលការណ៍របស់សមាគម។ ហើយក្នុងករណីមិនព្រមចូលជាសមាជិករបស់សមាគមទេ អាជ្ញាធរខេត្តក៍នឹងបិទអាជីវកម្មហាមឃាត់មិនអោយដឹកភ្ញៀវឡើយ។
ឯកឧត្តម ផៃ ប៊ុនវណ្ណៈ បានបន្តថា គោលការណ៍នេះធ្វើឡើងដើម្បីអោយក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ប្រកបអាជីវកម្មដោយស្មើភាព មានសុវត្ថិភាពសម្រាប់ភ្ញៀវ និងមានការទទួលខុសត្រូវតាមផ្លូវច្បាប់និងចៀសវាងការប្រកួតប្រជែងមិនស្មោះត្រង់នាំអោយក្រុមហ៊ុនណាមួយមានបញ្ហា។
(ចាក់ប្រសាសន៏ឯឧ ផៃ ប៊ុនវណ្ណៈ)

តែយ៉ាងណាជាការកត់សំគាល់ក្នុងកិច្ចប្រជុំពិភាក្សានេះម្ចាស់ក្រុមហ៊ុនឬតំណាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ទាំងអស់បានឯកភាពគ្នាថានឹងចូលជាសមាជិកសមាគមនេះតែសុំអោយមានការពន្យាពេលបីទៅបួនថ្ងៃសិនដើម្បីមានឱកាសរៀបចំបំពេញបែបបទតាមលក្ខខ័ណ្ឌតម្រូវរបស់សមាគម៕