សិស្សសួរថា តើវិធីសាមញ្ញៗ ធ្វើដូចម្តេចអោយដឹងថាបន្លែៀផ្លែឈើមានសារធាតុគីមីពុល,ធ្វើម៉េចដឹងថា ទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យៈ សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យសុមសួរមន្ត្រីជំនាញកាំកុងត្រូលនិងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថា តើវិធីសាមញ្ញៗ ធ្វើដូចម្តេចអោយ

ដឹងថាបន្លែៀផ្លែឈើមានសារធាតុគីមីពុល,ធ្វើម៉េចដឹងថា ទំនិញខូចគុណភាព ទំនិញគ្មានអនាម័យនិងទំនិញណាហួសកាលកំណត់ប្រើប្រាស់ ?
ឯពួកមន្ត្រីជំនាញបានឆ្លើយតបនិងពន្យលលំអិតវិញម្តង់មួយៗ ប៉ុន្តែវិធីសាស្ត្រខ្លះនៅតែពិបាកពន្យល់បកស្រាយ ។
ការសួរដេញដោលនិងពន្យល់បកស្រាយបានកើតឡើងក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃចំណីអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស និងខូចគុណភាព មានសារធាតុគីមីរបស់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនឈ្នួមានជ័យស្រុកព្រះនេត្រព្រះកាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០១៨ របស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ។
មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខា លោកហុង លាង អនុប្រធាន សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បាននិយាយថា: ការចុះផ្សព្វផ្សាយនិងអប់រំបែបនេះបានធ្វើនៅសាលារៀនសាធារណ:និងឯកជនមួយចំនួននៅក្នុងខេត្ត រាប់ទាំងនៅទីប្រជុំជននិងនៅជនបទ។នោះមកពីកន្លងមក មន្ត្រីជមនាញបានពិនិត្យឃើញថា មានអ្នកលក់ដូរចំណីអាហារក្នុងសាលារៀនមួយចំនួននៅតែយកផលិតផលចំណីអាហារហួសសុពលភាពប្រើប្រាស់នឹងខូចគុណភាពមកលក់អោយសិស្សានុសិស្សបរិភោគ។
លោកនិយាយបន្តថា :ការផ្សព្វផ្សាយនេះមានដើម្បីផ្តល់នូវចំណេះដឹងនិងវិធានការបង្កាការពារដល់ប្អូនៗសិស្សានុសិស្សដែលជាធនធានមនុស្សបាននឹងកំពុងបណ្តុះបណ្តាលថ្មីសន្លាងនោះ ចេះប្រុងប្រយ័ត្នអោយហើយស្រេចចេញពីខ្លួនឯងក្នុងការសម្រេចចិត្តទិញផលិតផលចំណីអាហារបែបបណាមកបរិភោគ ពិសេសចំណីអាហារមានផលបះ៉ពាល់ឬមានប្រឈមគ្រោះថ្នាក់ច្រើនដល់សុខភាពនិងអាយុជីវិត។
ក្នុងពិធីផ្សាយនោះ សិស្សានុសិស្សបានសួរដេញដោលមន្ត្រីជំនាញថា បើយើងមើលនឹងភ្នែក ស្នាបនឹងដៃឬវិធីសាមញ្ញៗរបស់ប្អូនៗឬពុកម៉ែអ្នកស្រុកនៅតាមផ្ទះតាមភូមិចង់បញ្ញ្ជៀសបរិភោកឬប្រើប្រាសម្ហូបអាហារខូចគុណភាព គ្មានអនាម័យ និងហួសកាលកមណត់ប្រើប្រាសត្រូវធ្វើដូចម្តេច? ចុះមើលដូចម្តេចទើបដឹងថាបន្លែផ្លែឈើនោះ មានសារធាតុគីមីឬអត់? តើមានវិធីណាចៀសវាងបាន?
ជាចម្លើយ មន្ត្រីជំនាញកាំកុងត្រូលជាច្រើននាក់បានប្តូរវេនគ្នាឆ្លើយពន្យលបកស្រាយតាមបិធានបច្វេកទេសដូចជាបង្ហាញសន្លឹកផ្ទាំងស្ទីគ័រផ្សព្សផ្សាយ បង្ហាញពីឧបករណ៍ទីពិសោធន៍និងវិធីសាកពិសោធន៍។និងក៏បង្ហាញពិរបៀបមើលនឹងភ្នែកឬស្ទាបនឹងដៃផងដែរ។
ដូចជាបន្លែផ្លែឈើមានសារធាតុគីមីពុលឬអត់ ? គេអាចមើលឃើញឬដឹងថាជាផលិតផលក្នុងស្រុកឬនាំចូលពីក្រៅប្រទេស? បើនាំចូលពីក្រៅប្រទេសឬយកមកពីឆ្ងាយដែលក្នុងភូមិឃុំយើងដាំឬផលិតមិនបាន សូមប្រុងប្រយ័ត្ន។ដូចជា តើវាមានសារជាតិជូរល្អែម ប្រៃល្វីង មានរូបសម្រស់ឬឆាប់ស្លោកស្រពោនឬស្រធអាប់ដដូចរបស់ធម្មជាតិទេ? ប្អូនៗអាចយកមកប្រៀបនឹងរបស់ធម្មជាតិដែលមានក្នុងជំុំបិញផ្ទះប្អូនៗ។ តើស្លឹកស្ពៃសាលដខាត់ណានោះ មានដង្កូវហ៊ានសុីទេ? បើអត់ បើមិនស្លោក ស្វិតរញមឆាប់ទេ …នោះមានន័យថា វាមានជាតុគីមីនិងថ្នាំពុលឬដាក់ធាតុដែលហាមឃាត់ ដែលប៉ះពាល់សុខភាពហើយ។ល។
ទោះយ៉ាងណា មន្ត្រីអះអាងថា វិធីដែលត្រឹមត្រូវនិងយកជាការការបានគឺត្រូវយកសំណាក់វីភាគទៅកាន់ទីពិសោធន៍ ។ប៉ុន្តែទទួលស្គាល់ថា វិធីនេះពិបាក ហើយនៅភូមិស្រុកខេត្តនិងប្រទេសយើង មិនទាន់មានលទ្ធភាពសមស្របនៅឡើយ៕