ក្រុមនៃសមាគមរថយន្តខេត្តបន្ទាយមានជ័យបញ្ចប់សកម្មភាពដំបូងដើម្បីទេសចរណ៍ មនុស្សធម៍ននិងការងារសង្គម

0

បន្ទាយមានជ័យ : ក្រុមនៃសមាគមរថយន្តខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៧ ដល់រាត្រីថ្ងៃទី៨មីនាឆ្នាំ២០១៨ បានបញ្ចប់សកម្មភាពដំបូងរបស់ខ្លួនហើយដើម្បីទេសចរណ៍ មនុស្សធម៍ននិងការងារសង្គម។
លោក ផូ សីុតាល់ ប្រធានសមាគមរថយន្តខេត្តបន្ទាយមានជ័យជាមួយក្រុមការងាររួមមានលោកសុះ រ៉ូហ្សាលី អនុប្រធាន លោកស្រេង សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ខេត្ត នាល្ងាចថ្ងៃទី៧មីនា បានប្រជុំនាសាលាខេត្តសម្រាប់អនុវត្តគម្រោងសកម្មភាពដំបូងទ្រង់ទ្រាយធំរបស់ខ្លួន ដោយបញ្ជាក់ពីតម្រាយផ្លូវត្រូវធ្វើដំណើរនៃក្បួនរថយន្តនាព្រឹកថ្ងៃទី៨មីនា ចេញពីសាលាខេត្តបន្ទាយមានធ័យតាមផ្លូវឋជាតិលេខ៥និងលេខ៦ ហើយឆ្ពោះទៅទិសខាងជើងតាមផ្លូវជាតិលរខ៥៦និងផ្លូវលំទៅកាន់ជើងភ្នំដងរែកនាសាលាបឋមសិក្សាធ្លកភូមិធ្លកឃុំបន្ទាយឆ្មារស្រុកថ្មពួក រួចបន្តទៅប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ព។
លោក ផូ សីុតាល់ និយាយបន្ថែមនៅពេលពេលចេញដំណើរក្បួនរថយន្តថា : មានរថយន្តចម្រុះជាង៥០គ្រឿងរបស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងរបស់សមាជិកសមាគមក្នុងខេត្តនិងមកពីខេត្តព្រៃវែងបានចូលរួមក្នុងកម្មវិធីក្នុងបំណងធំៗ៣នេះគឺទី១- ជម្រុញវិស័យទេសចរណ៍ ។ទី២-ដើម្បីមនុស្សធម៍ ទី៣- ជម្រុញការងារសង្គម។
ក្នុងឱកាសបើកនិងចូលរួមជាអធិបតីនៃកម្មវិធីនេះ មានឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកឈើយ ចាន់ណា អភិបាលរងខេត្ត ។ឯ/ឧ អភិបាលខេត្តមានប្រសាសន៍ថា : កន្លងមកក្នុងខេត្តមានសកម្មភាពជាច្រើនដោយក្រុមនានាក្នុងការចូលរួមចំណែកលើកការងារសង្គមកិច្ច សេដ្ឋកិច្ចរបស់ខេត្ត ដូចជាក្រុមជីះកង់ខេត្ត,ក្រុមជិះម៉ូតូខេត្ត ហើយពេលនេះមានក្រុមនៃសមាគមរថយន្តខេត្ត។
ក្នុងនាមរដ្ឋបាលខេត្តនិងរូបឯ/ឧផ្ទាល់សូមអបអរសាទរ ជូនពរនិងលើកទឹកចិត្តដល់ក្រុមនៃសមាគមរថយន្តខេត្តបន្ទាយមានជ័យនិងមានសមាជិកមកពីខេត្តព្រៃវែងដែរ ដែលបានធ្វើសកម្មភាពទ្រង់ទ្រាយធំលើកដំបូងនេះ ហើយរំពឹងទុកថានឹងបានសម្រេចគោលដៅដូចគ្រោងទុករួមមានការជមុរុញ លើកកម្ពស់វិស័យទេសចរណ៍នៅតាមរមណីយដ្ឋានវប្បធម៍ សាសនា ប្រវត្តិសាស្ត្រដូចជាប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ពជាដើម ក៏ដូចជាតាមសារ:មន្ទិរ តាមទីទួលបូរាណផ្នូរសពបុព្វបុរស នៅស្រុកថ្មពួកនិងតាមរមណីយដ្ឋានកែច្នែដូចជាអាងត្រពាំងថ្ម សួនស្នេហ៍ជនបទ…នៅស្រុកក្រុងទូទាំងខេត្ត។
នៅពេលក្បួនទៅដល់សាលាបឋមសិក្សាធ្លកភូមិធ្លកឃុំបន្ទាយឆ្មារនាជើងភ្នំដងរែក លោកឌៀប ឈួន អភិបាលស្រុកថ្មពួកបានស្វាគមន៍ដោយនិយាយថា: ក្នុងស្រុកនេះមានសាលារៀនបឋមសិក្សា ៤៤កន្លែង អនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ ២កន្លែង ។ដោយឡែកសាលាបឋមសិក្សាធ្លកនេះមានអគារសិក្សា២ ខ្នង មានបន្ទប់ចម្រោះនិងលាងដៃទឹកស្អាត មានបង្គន់ មានគ្រូនិងនាយកនិងគ្រូ៦នាក់ សិស្សពីមត្តេយ្យដល់បឋមសិក្សា ចំនួន១៧០នាក់ ។
នៅទីនោះ ឯ/ឧ អភិបាលខេត្តបានសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្តអោយក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីអនាគតល្អ។ ឯ/ឧនិងក្រុមនៃសមាគមរថយន្តខេត្តបានផ្តល់អំណោយរបស់បណ្ណាគារបន្ទាយស្រី ក្រុងសិរីសោភ័ណដល់ការិយាល័យនិងបណ្ណាល័យ ,ដល់លោកគ្រូអ្នកគ្រូ ,ដល់សិស្សានុសិស្ស។
ឱកាសនោះ ថ្នាក់ដឹកនាំនិងអ្នកចូលរួមក៏បានដាំកូនឈើក្រសដាសរាប់រយដើមផងដែរ ក្នុងចំណោម១.០០០ដើមជាការឧបត្ថម្ភរបស់ក្រុមហ៊ុនផេភើទ្រី ខែមបូឌា។
តមកក្បួនរបស់ក្រុមរថយន្តនេះបានទៅសម្រាកអាហារថ្ងៃត្រង់នៅផ្ទះស្នាក់របស់លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលលោកជំទាវតាមរយ:លោកស្រីម៉ែ រ៉ាត់ បានឧបត្ថម្ភអាហារបែបប្រពៃណីស្រុកស្រែចម្ការដ៏ឈ្ងុយឆ្ងាញ់។
នៅរសៀលថ្ងៃទី៨ មីនានោះ ក្រុមនៃសមាគមរថយន្តបានធ្វើទស្សកិច្ចនៅប្រាសាទបន្ទាយឆ្មារស្តិតនៅឃុំបន្ទាយឆ្មារស្រុកថ្មពួក។
លោកម៉ៅ សុី ប្រធានសហគមន៍ទេសចរណ័ប្រាសាទបន្ទាយឆ្មារបានមគ្គុទេសណែនាំភ្ញៀវថា: ប្រាសាទបន្ទាយឆ្មារបានកសាងឡើងក្នុងគស១២១៦ ចុងស.វទី១២ ស្នាព្រហស្ថក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បានថ្វាយរំលឹកដល់វីរភាពរបស់ព្រះរាជបុត្រស្រិន្ទ្រ:កុមារនៃព្រះអង្គនិងសេនា៤រូបដែលបូជាជីវិតក្នុងសង្គ្រាមអាណាចក្រអង្គរនិងអតីតនគរចម្បារ។
លក្ខណ:ពិសេស លេចធ្លោនៃប្រាសាទបន្ទាយឆ្មារគឺទី១- ជាប្រាសាទថ្មចុងក្រោយនៃសម័យកាលកសាងប្រាសាទព្រោះសម័យតមក ខ្មែរឈប់កសាងប្រាសាទថ្មទៀតហើយៗ នៅជញ្ជាំងខាងលិចនៃប្រាសាទមានចម្លាក់រូបអវតារលោកិស្វរះ ដែលមានតែមួយគត់នៅតាមប្រាសាទជាង១.០០០នៅកម្ពុជា។ ទី២- ជាប្រាសាទសង់រាបលើផ្ទៃដី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាផង ព្រះពុទ្ធសាសនាផងហើយមានរូបចម្លាក់បង្ហាញពីជីវភាពរស់នៅ ពីវិស័យសេដ្ឋកិច្ច សង្គមកិច្ច ដូចជាពីធីនៃកិច្ចការសាសនា ការបង្រួបបង្រួមជំនឿ វប្បធម៍ កិច្ចការពារនៃកងទ័ពជីងទឹក ជើងគោកមានទ័ពរទេះ ទ័ពសេះ ទ័ពដំរី ទ័ពថ្មើរជើង ការទូតខ្មែរ ចិន ពេទ្យ បរិស្ថាន ព្រៃឈើ សត្វព្រៃ និងទី៣- ជាប្រាសាទដែលក្រសួងវប្បធម៍និងវិចិត្រសិល្ប:បានដាក់ជាបេក្ខភាពបញ្ចូលក្នុងសម្បត្តិបេតិកភ័ណ្ឌនៃគណ:កម្មាធិកាបេតិកភ័ណ្ឌពិភពនៃអង្គការយូណេស្កូ
នៅល្ងាចដដែល ក្រុមនេះ បន្តទៅទស្សនាប្រាសាទបន្ទាយទ័ពស្តិតនៅភូមិថ្នល់ដាច់ឃុំថ្មពួកស្រុក