លួចរថយន្តពីខេត្តតាកែវមកសម្ងំនៅភ្នំពេញត្រូវសមត្ថកិច្ចចាប់ខ្លួន ខេត្តតាកែវ

0

ភ្នំពេញៈ  ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវ សហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌ័ជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៥០នាទី នៅក្នុងខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ខាន់ ផល អធិការស្រុកទ្រាំងបានអោយដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះជួន វាសនា ភេទប្រុសអាយុ40ឆ្នាំរស់នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ អំពីករណីចោរលួចរថយន្តកាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ។ មន្ត្រីជំនាញបានធ្វើការស្រោវជ្រាវរហូតកំណត់មុខសញ្ញា​បាន លុះដល់ថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៨ដោយមានបញ្ជាផ្ទាល់
ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​​រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំដោយ លោក យ៉ុង ញីវ នាយការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខ័ណ្ឌជ្រោយចង្វារ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឡេង ភាប់ ភេទប្រុសអាយុ25ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន ខ័ណ្ខមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ការ៉ែម មានប្រពន្ធឈ្មោះ អៀង លាប អាយុ22ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រោយឃាត់ខ្លួនជនសង្ស័សមត្ថកិច្ចដកហូតបានរថយន្ត០១គ្រឿង ដែលជនសង្ស័យលួចម៉ាកកូរ៉ូ
ឡាCOROLLAសេរីឆ្នាំ1994 ពណ៌ស្លែ ស្លាកលេខភ្នំពេញ2G-6964 ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។