ការងារកាកបាទក្រហម គឺជាការងារមនុស្សធម៌របស់យើងទាំងអស់គ្នា

0

កំពង់ធំ៖ កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមួយដ៏ធំ ក្នុងដំណើរការសកម្មភាពមនុស្សធម៌ក្នុងប្រទេសកម្ពុជា ដែល ត្រូវបានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់ ដែលនៅក្នុងនោះសាខាកាកបាទក្រហមសាខាខេត្ត កំពង់ធំ ក៏បានបំពេញនូវសកម្មភាពនេះផងដែរ។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលកន្លងមកនៅក្នុងឆ្នាំ២០១៧ ឯកឧត្តម តែងតែចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទីទល់ក្រ កុមារកំព្រា ជនចាស់ជរា អ្នកផ្ទុកមេរោគអដស៍ ព្រមទាំងជនជួបគ្រោះធម្មជាតិផងដែរ។

ឯកឧត្តម សុខ លូ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ សម្រេចបានឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ ដោយលើកឡើងថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គឺជាកាងារយើងទាំងអស់ ដែលត្រូវដែរយកចិត្តទុកដាក់មិនអាចមើលរំលងបាន ហើយក្នុងនាមយើង ទាំងអស់គ្នាជាសមាជិក សមាជិការរបស់ គណៈកម្មាធិការ របស់កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ទៅមូលដ្ឋានដែលបងប្អូនជួបទុក្ខលំបាក ពិតប្រាកដ គឺមិនអាចទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានថ្នាក់ដឹកនាំដឹង និងមិនអើពើនោះឡើយ។ ក្នុងនោះ បើសមាជិកគណកម្មាការស្រុកមិនដឹងពីសុខទុក្ខរបស់ជនរងគ្រោះគឺមានន័យថា មិនបានធ្វើការជាមួយ ប្រជាជនឡើយ។ លើសពីនេះទៅទៀត លោកអភិបាលក្រុង ស្រុកទាំងអស់ត្រូវតែយកចិត្តទុកដាក់ចំពោះ សកម្មភាព កាកបាទក្រហម គឺជាសកម្មចំបងមួួយ ក្នុងចំណោមសកម្មភាពស្នូលរបស់ខ្លួនដែលត្រូវអនុវត្ត និងតាមដានជាប្រចាំ និងត្រូវយកសុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់ខ្លួន។ ឯកឧត្តម សង្កត់ធ្ងន់ថា ការធ្វើរបាយការណ៍របស់សា ខាកាកបាទក្រហម ដាច់ខាតត្រូវតែច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព សមស្របទៅតាមសកម្មភាព ដើម្បីបង្ហាញពីការអនុវត្តការងារ ប្រកបដោយទំនុកចិត្តជូនសប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

លោកស្រី ឌុក ស៊ីដា ប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ មានសកម្មភាពស្នូលចំនួនបួននៅឆ្នាំ២០១៧ គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់នូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងរងគ្រោះមហន្តរាយសរុបចំនួន ៤ ៦៤៨ គ្រួសារ, ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ដែលមានឥស្សរជនឆ្នើមថ្នាក់ជាតិ សហការណ៍ជាមួយមន្ទីរសុខាភិបាលរៀបចំទិវាពិភពលោកជម្ងឺអេដស៍ និងបានចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៩៧នាក់ ព្រមទាំងស្រ្តីឆ្លង ទន្លេចំនួន៣៦នាក់, ការលើកកម្ពស់តម្លៃមនុស្សធម៌ បានប្រារព្ធពិធីខួបលើកទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម និងការអភិវឌ្ឍន៍ស្ថាប័នផងដែរ។ ដោយ ប៊ុន  រដ្ឋា