សកម្មភាពសាងសង់ផ្ទះជូនលោកសំ វុទ្ធី អតីតយុទ្ធជនបន្ទាប់ពីនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍

0
3

កំពង់ធំៈ សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសាងសង់ផ្ទះជូនលោក សំ វុទ្ធី តាមបញ្ជារបស់​ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម បានផ្តល់ឲ្យអតីតយុទ្ធជន ​ដែលមានជីវភាពក្រីក្រ មានដីអត់ផ្ទះ នៅក្នុង ភូមិសេរីសុខុម ឃុំឈូក​ខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសាងសង់នៅព្រឹកថ្ងៃទី១១ ខែមិនាឆ្នាំ២០១៨ ក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​កំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គន់​ គីម​ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​នៃកងយោធពលខេមរភូមិមិន្ទ​ អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  បានចុះអនុវត្តដឹកនាំក្រុមការងារសាងសង់ ដោយ​មានកម្លាំងយោធាស្រុកបារាយណ៍ចំនួន ១២នាក់ សហការ​ជាមួយកងរាជអាវុធហត្ថ​ស្រុកបារាយណ៍​៥នាក់  ប៉ូលិសនៃអធិការស្រុក៦នាក់ ប្រជាការពារ៥នាក់ និងប្រជាពលរដ្ឋ រួមទាំងអ្នកភូមិផងរប​ងតែមួយ​មកជួយធ្វើម្ហូបសម្រាប់ក្រុមការងារសរុបជាង៣០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនខេត្តកំពង់ធំ បានឲ្យដឹងថា ការសាង​សង់​ផ្ទះថ្មីនេះ ត្រូវបាន​ដឹក​នាំកម្លាំង​ដោយ​លោក​វរសនីយទោ​  ចាន់​ ​ខុំ​ មេបញ្ជាការ​ផ្នែក​សឹក​រង​បារាយណ៍​ អនុប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា​ស្រុក​ បានសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ឈ្មោះ​ សំ​​ វុទ្ធី​ ដែលអតីត​ធ្លាប់បំរើក្នុងជួរកងទ័ព នៅឆ្នាំ​១៩៩០​ នៅអង្គភាពវរសេនតូច​លេខ​១​ នៅខេត្ត​កំពង់ចាម​ និងជាន់មីន​ពិការជើងឆ្វេង​ នៅឆ្នាំ​១៩៩៣​ នៅសមរភូមិ​ខេត្ត​ឧត្តរមានជ័យ​ ប្រពន្ធឈ្មោះ​ ជៀម​ មន​ អាយុ​ ៥៥ឆ្នំា​ មានកូនចំនួន​ ០៤​នាក់​ មាន​ឈ្មោះ​​បោះឆ្នោត​រួចហើយ​ ។

ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណ កងកម្លាំងសហការ និងប្រជាពលរដ្ឋ  ដែល​បានសាមគ្គីគ្នាបំរើ​ផល​ប្រយោជន៍ជាតិ បំរើសង្គម បំរើប្រជាពលរដ្ឋ ដោយយកប្រជាពលរដ្ឋជាម៉ែជាឳ យ៉ាង យកចិត្តទុកដាក់ មកលើគ្រួសារអតីតយុទ្ធជន និងរួមគ្នាដោះស្រាយរាលបញ្ហានៅក្នុងមូលដ្ឋាន ដោយមិនរើសរអើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ដោយ  ប៊ុន  រដ្ឋា