ក្រុងប៉ោយប៉ែតបានដាក់ជំហានដំបូង ដុំពុះចែកទ្រូងផ្លូវប្រវែង២០០ម៉ែត្រ

0

បន្ទាយមានជ័យ : ក្រុងប៉ោយប៉ែតបានដាក់ជំហានដំបូង ដុំពុះចែកទ្រូងផ្លូវប្រវែង២០០ម៉ែត្រ ពីថ្ងៃទី១១ ខែមីនាឆ្នាំ២០១៨ មកដាក់ពីចំណុចរង្វង់មូលប៉ោយប៉ែតដល់ផ្សាររ៉ាភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បាននិយាយថា:គម្រោងដាក់ដុំចែកទ្រូងផ្លូវនេះជាទិសដៅគិតគួរបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅក្រុងប៉ោយប៉ែត។
ហេតុនេះ លោក បានទិញដុំពុះទ្រូងផ្លូវចំនួន១០០ដុំ ប្រវែងប្រហែល២០០ម៉ែត្រ ពីប្រទេសថៃ ហើយបានដឹកនាំក្រុមការងារចុៈរៀបចំដាក់ដុំពុះទ្រូងផ្លូវដូចខាងលើ។
ការចាប់ផ្តើមចំនុចរង្វង់មូលមកដល់មុខផ្សាររ៉ាននេះជាជំហានដំបូង។ ហើយបន្តបន្តនឹងរៀបចំដាក់រហូតដល់មុខផ្សារកណ្តាលប្រវែងជាង៤គ.មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ថែមទៀត។
ជាការសង្កេត មួយរយ:ចុងក្រោយនេះ លោកសាន ស៊ានហូ បានធ្វើសកម្មភាពខ្លាំងឡើងៗលើបញ្ហាសណ្តាប់ធ្នាប់សាធារណ: អនាម័យ ការរៀបចំសួនច្បារ ចិញ្ចឹមផ្លូវ..រហូតដល់បញ្ហាទាក់ទិនសំណូមពរ សេចក្តីត្រូវការឬការរិះគន់របស់ប្រជាពលរដ្ឋ ។ក្នុងនោះក៏ធ្វើក្នុងភូមិសាស្ត្រ “តំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្លុកកាសុីណូ ” ផងដែរ។
សកម្មភាពនេះក៏ជួបនឹងភាពចម្រូងចម្រាស ការប្រឆាំងជំទាស់ពីក្រុមមនុស្សរបស់រដ្ឋបាលចាស់ ពីពួកអ្នកបាត់បង់ផលប្រយោជន៍និងក្រុមមនុស្សរបស់អ្នកធំ អ្នកមាន។ ពោលគឺអភិបាលក្រុងថ្មីនេះនិងមន្ត្រីរបស់លោកបានខិតខំប្រឹងប្រែងលើការងារជាប្រយោជន៍សាធារណ: ប្រយោជន៍រួម តែវាក៏រង្គាសចិត្តនិងប៉ះពាល់ ខូចខាតប្រយោជន៍បុគ្គលខិលខូចមួយចំនួន៕ដោយ៖ឃិន គន្ធា