ប្រជាពលរដ្ឋចំនួន១១ក្នុងចំណោម១៣គ្រួសាររស់នៅលើក្រុនហ៊ុន Green ទទួលបានដីមួយឡូតិ៍និងប្រាក់ឧបត្ថម្ភចំនួន៣០០០ដុល្លា

0

ព្រះស៊ីហនុៈ ក្រុមប្រជាពលរដ្ឋចំនួន១៣គ្រួសារដែលមានលំនៅឋានលើដីរបស់ក្រុនហ៊ុន Green Trade ដែលជាសគ្រាសរបស់រដ្ឋ ក្នុងនោះមាន ១១គ្រួសារបានឯកភាពទទួលយកការដោះស្រាយគោលនយោបាយដោយមួយគ្រួសារទទួលបានដីមួយឡូតិ៍និងប្រាក់ឧបត្ថម្ភចំនួន៣០០០ដុល្លា អាមេរិក ដោយឡែក២គ្រួសារទៀតមិនទាន់ទទួលយកនៅឡើយ។

លោក ចាន់ សុខទី អគ្គនាយក ក្រុមហ៊ុន Green Trade បានបញ្ជាក់ថា ២គ្រួសារដែលមិនបានទទួលយកនោះ ទី១គ្រួសារ លោក ស៊ឹម សុត្ថា ទី២ គ្រួសារ តេជ ងួន ហើយករណីនេះនឹងយកទៅពិភាក្សារកដំណោះស្រាយបន្តដើម្បីបញ្ចប់រឿង។

យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មលេខ២៧០ កហត ចុះថ្ងៃទី២២ខែវិច្ឆិកា ២០១៦ គោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើសុំជម្រះចេញពីបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋនូវដីដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមហ៊ុនGreen Trade ដើម្បីប្រគល់ជូនពលរដ្ឋចំនួន១១គ្រួសារដែលមួយគ្រួសារទទួលបានដីទំហំ១០ម៉ែត្រ X ១៥ម៉ែត្រ កាន់កាប់ដោយស្របច្បាប់ និងប្រាក់ ៣០០០ដុល្លា ថែមទៀតសំរាប់ជួយសម្រួលការរុះរើទៅទីតាំងដីថ្មីនៅជាប់គ្នានេះដែរ។

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំសម្របសម្រួលដោយ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោក ចាន់ សុខទី ក៏បានប្រជុំជាមួយពលរដ្ឋទាំង១១គ្រួសារខាងលើនេះដើម្បីធ្វើកិច្ចសន្យា ប្រគល់ប្រាក់ និងចាប់ឆ្នោតយកលេខសំគាល់ក្បាលដីដែលបានបែងចែកជូន ពួកគាត់កាន់កាប់ដោយស្រប់ច្បាប់ចាប់ពីបេកនេះតទៅ។
ភាគីប្រជាពលរដ្ឋទាំងអស់បានសន្យាថានឹងរើផ្ទះចាស់របស់ពួកគាត់អោយបានរួចរាល់ក្នុងរយៈពេលបីខែដោយគិតចាប់ពីថ្ងៃទី១៣ខែមីនា រហូតដល់ថ្ងៃ១៣ខែមិថុនា ឆ្នាំ២០១៨។សូមបញ្ជាក់ថា ទីតាំងដីរបស់ក្រុមហ៊ុនGreen Trade គឺស្ថិនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕