អបអរសាទរទិវាលើកទី១០៧ អន្តរជាតិនារី៨មិនាឆ្នាំ២០១៨ នៅស្រុកស្ទោង

0

កំពង់ធំៈលោកស្រី ហោ ឡាំងហៀង    អភិបាលរងស្រុកស្ទោង បានថ្លែងថា ស្រ្តីត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិហើយប្រធានបទ ស្រ្តីត្រូវបានចាត់ទុកជានារីដៃមួយរយ និងរាជរដ្ឋាភិបាលទូទាំង ពិភពលោក បានផ្តល់ សិទ្ធិស្មើរមុខស្មើរមាត់ជាមួយបុរស និងបានផ្តល់តំលៃស្រ្តីឲ្យធ្វើការក្នុងស្ថាប័នផ្សេងៗ ស្មើរនិងបុរស ជាក់ស្តែងទិវាអន្តរជាតិនារី លើកទី១០៧ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»គឺជាប្រធានបទដ៏សំខាន់ព្រោះថាបើប្រទេសគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧ ត្រូវាបធ្វើឡើងនៅសាលាស្រុកស្ទោង ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ មានការអញ្ជើញចូលរួមពីកងកំលាំងប្រដាប់អាវុធ អាជ្ញាធរ មន្ត្រីរាជការ ប្រមាណជាង២០០ នាក់។

លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង បានឲ្យដឹងថា រាជរដ្ឋាភិបាលគាំទ្រក្នុងការលើកតម្កើងសិទ្ធិនារី ហើយនារីទទួលបានសិទ្ធិគ្រប់យ៉ាងដូចបុរស សព្វថ្ងៃនេះមាននារីមួយចំនួនបានក្លាយជាអ្នកដឹកនាំក្នុងជួររាជរដ្ឋាភិបាល តាមក្រសួង មន្ទីរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់  និងវិស័យឯកជនថែមទៀតផង  សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី គឺជាកត្តារួមចំណែកធ្វើឲ្យសន្តិភាព និងវឌ្ឍនភាពយូរអង្វែងរបស់សង្គមជាតិ ។

សម្តេចតេជោ ហ៊ុន សែន ជាមប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងលុបបំបាត់អំពើហិង្សាលើស្រី្ត ដែលជាអំពើរំលោភសិទ្ធមនុស្ស និងការរើសរអើង ដោយសារស្រ្តីមានភារៈកិច្ចជាច្រើនដែលត្រូវធ្វើ ក្រៅពី ការមន្រ្តីរាជការ និងការងារប្រកបមុខរបរផ្សេងៗ ស្រ្តីក៏ទទួលភារកិច្ចសំខាន់ក្នុងការមើលថែរប្តី កូន ចិញ្ចឹមបី បាច់រក្សាព្រៀនប្រដៅឲ្យកូនបានសិស្សារៀនសូត្រច្រើនជាងបុរស ដោយមិនខុសពីពាក្យស្លោកនិយាយថា ស្រ្តីដៃមួយរយនោះទេ និងសំណូមពរបងប្អូននារីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីទទួលបានឱកាសធ្វើជាអ្នកដឹកនាំអោយបានកាន់តែមានចំនួនច្រើនថែមទៀតស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងលើកទឹកចិត្ត ។

ដោយ ប៊ុន  រដ្ឋា