តាមចាស់ជិះម៉ូតូឌុបចៅ ត្រូវបានរថយន្តកូរ៉េបុកស្លាប់ចៅ តារបួសធ្ងន់

0

ខេត្តកំពង់ធំ៖  ករីណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ​បណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅ នឹងកន្លែងកើតហេតុ រីឯលោកតាវ័យចំណាស់ម្នាក់ បានរងរបួសយ៉ាងធ្ងន់ គឺបណ្តាយមកពី ករណីរថយន្ត កូរ៉េបុកជាមួយនឹងម៉ូតូ បានកើត ឡើងនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតលើបណ្តោយ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

លោកវរៈសេនីយត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍ទទួលផែនខាងសណ្តាប់ធ្នាប់ និងចរាចរណ៍បានឲ្យដឹងថា!បើយោងតាមការបញ្ជាក់ពីសាក្សីដែបានឃើញហេតុការណ៍នៅកន្លែងកើតហេតុប្រាប់អោយដឹងថា! ករណីចរាចរណ៍ខាងលើនេះដំបូងគេឃើញរថយន្តកូរ៉េពណ៍សរពាក់ស្លាកលេខ កំពង់ចាម 3A-3702 បើកបរដោយឈ្មោះ ទឹម ភ័ស្ត ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីកើតហេតុ។

ជនបង្ករដែលជាតៃកុងឡាន បានបើកបរនៅក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាជាមួយនិងម៉ូតូម៉ាកC125ពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល1L-4679បើកបរដោយឈ្មោះ កែវ រិនភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅក្នុងស្ថានភាពរថយន្តដឹកទារបើកបរនៅខាងស្តាំដៃរបស់គេហើយ ចំណែកម៉ូតូជនរងគ្រោះគឺគាត់ជិះនៅខាងឆ្វេងដៃនោះទេ ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ ម៉ូតូក៏បានបើកបត់ទៅរកខាងស្តាំដៃវិញ ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តង ធ្វើឲ្យជីតារងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូឌុបចៅឈ្មោះ កែវ ស្នា ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិជាមួយគ្នាបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តខំប្រឹងបើករត់គេច សមត្ថកិច្ចយើងដេញតាមចាប់បាននៅចំនុចមាត់ស្ទឹង ក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅបន្ទីពេទ្យបង្អែកបារាយណ៌សន្ទុក។

សូមបញ្ជាក់ដែលថា ក៏ដូចជាការដាស់ទឿនដល់អ្នកដែលបើកបរឆ្លង់កាត់  និយមប្រើប្រាស់កំណាត់​ផ្លូវជាតិ​លេខ៦ ត្រង់ចំនុចស្រុកបារាយណ៍ ទាំងមូល គឺជាចំនុចគ្រោះថ្នាក់បំផុត ដោយសារតែប្រជាពលរដ្ឋ ចាប់តាំង ពីស្ពានកំពង់ថ្ម រហូតដល់ឃុំតាំងគោក គាត់ជិះម៉ូតូ ក៏ដូចជាកាឡេថង និងការជិះកង់ ពុំសូវគោរពច្បាប់​ចរា​ចរណ៍នោះទេ ជិះម៉ូតូពេញផ្លូវដូចមិនខ្លាចស្លាប់អញ្ជឹង ទើបធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាប់លំដាប់ ថ្នាក់លេខ១ ក្នុងខេត្តកំពង់ធំ ដូចជាករណីគ្រោះថ្នាក់នេះបណ្តាលមកពីភាគីខាងម៉ូតូបើកបត់ស្តាំឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយ  ប៊ុន  រដ្ឋា