សហគ្រាសផលិតទឹកក្រូចលឹមភ័ណ្ទត្រូវបានកាំកុងត្រូវកំពង់ធំរកឃើញផលិផលពុំមានកាលបរិច្ឆេតត្រឹមត្រូវនៅផ្សាក្រវ់ា

0

កំពង់ធំ: ផលិតផលទឹកក្រូច របស់សហគ្រាសលឹម ភ័ណ្ទ ត្រូវបានកាំកុងត្រូលសាខាកំពង់ធំ រកឃើញផលិត ផលមួយចំនួនបានហួសសុពលភាព ហើយត្រូវបានក្រុមហ៊ុននាំយកស្ទិកឃ័រ ថ្មីមកបិទពីលើ តែផលិតចាស់ដដែល រួមទាំងផលិតផលមួយចំនួនទៀតដូចជាទឹកក្រូច ដែលបានផលិតក្រោយៗនេះពុំមានបញ្ជាក់កាលបរិច្ឆេតត្រឹមត្រូវ ត្រូវបានរកឃើញនៅផ្សារ ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍. ខេត្តកំពង់ធំ។
ចំពោះបញ្ហាសុខភាព នាសម័យបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ជាខ្លាំងក្នុងការរើសយកផលិតផលសម្រាប់ប្រើសក្នុងគ្រួសារ ទទឹមគ្នាដែលក៏មានការចុះត្រួតពិនិត្យផលិតផល ដែលកំពុងតែចរាចរណ៍នៅក្នុងផ្សារក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ពីសំណាក់កាំកុងត្រូលសាខាខេត្តកំពង់ធំ ដើម្បីក្រើនរំលឹក ដល់ក្រុមអជីវករ ក្នុងការរួមគ្នាទប់ស្កាត់ ការយកផលិតផលហួសសុពលភាព និងផលិតផលខូចគុណភាពមកលក់នៅទីផ្សារ។
លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានដឹកនាំសហការី និងសហការជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ. ចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារក្រវ៉ា ត្រូវបានរកផលិតផល ប្រហិតចំនួន៤,5គក ជាផលិតផលមកពីប្រទេសថៃ ទឹកដោះគោជូរ៣៦ដប ទឹកក្រូច ៣០ និងមីម៉ាកខ្លាំឃ្មុំ ក្នុងនោះសមត្ថកិច្ច ជំនាញបានបិទស្ទិកឃ័រ ដើម្បីផ្សព្វផ្សាយការរើសយកផលិតផលប្រើប្រាស់ដែលមានគុណភាព និងសុវត្តិភាពសុខភាព នៅព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០១៨។
លោកលឹម. ភ័ណ្ឌ ម្ចាស់សហគ្រាសផលិតទឹកបរិសុទ្ធនិងទឹកក្រូចដែលមានទីតាំងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានផ្តាល់បទសម្ភាសតាមទូរស័ព្ទថាសហគ្រាសរបស់លោកនិងបិទនៅក្រោយចូលឆ្នាំនេះ ដោយសារការផលិតទឹកក្រូចនេះខាតជារៀងរហូត ចំនែកការដាក់លក់ដែលមានបញ្ហាជាមួយនឹងស្ទិកឃ័រកាលបរិច្ឆេតនេះគឺ. ទឹកក្រូចមានគុណដដែលដោយសារលក់ផលិតលើសចំនួនកំណត់មហើយនឹងលក់ ឲ្យអស់ពីស្តុក និងឈប់ផលិតបន្តទៀត លោកបានបន្តថាកាហួសឌឺឡេនេះ គឺជាហួសតែស្ទិកឃ័រទេ តែគុណភាពទឹកផ្លែឈើគឺនៅដដែល ដោយសារមានការពិនិត្យក្នុង៣ខែម្តង ដោយ រោងចក្រមួយខេត្តកំពង់ធំ មានតែរោងចក្ររបស់លោកទេ ដែលជាប់. ស៥ស្តង់ដាជប៉ុន ខាងសុខភាពអនាម័យ ដែលឯកឧត្តម ចម ប្រសិទ្ឌផ្តល់ពានរង្វាន់ ។
ក្នុងឱកាសនៃការចុះពិនិត្យផលិតផលទំនិញនៅផ្សារក្រវ៉ា លោក លៀង សុភា បានធ្វើការផ្តាំផ្ញើរដល់បងប្អូន អជីវករ ផ្សារឲ្យនាំយកផលិតដែលមានគុណភាព ចេះមើលកាលបរិច្ឆេត និងរៀបចំទុកដាក់ និងថែរក្សាផលិត ផលដោយមានសុវត្តិភាព ដើម្បីចៀសវាងបង្ករឲ្យខូចដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ បើកាលណាពុំមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការនាំយកផលិតផលខូចគុណភាព មកលក់ ស្មើរនឹងបើកឱកាសអោយជនឆ្លៀតឱកាស នាំយករបស់ដែលក្រុមហ៊ុនបោះចោល មកលក់ដើម្បី កេងប្រវ័ញ្ជពីបងប្អូន ដែលផលិតខូចគុណភាពទាំងនេះ. ពេលយើងបរិភោគ វាបានធ្វើឲ្យរាករូសក្អួតចង្អោនិងប៉ះពាល់សុខភាពយ៉ាងខ្លាំង ។

ដោយ បុ៑ន. រដ្ឋា.