វគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុតិ ពាក់ព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល

0
22

បន្ទាយមានជ័យ៖ លោកគ្រូអ្នកគ្រូ នាយកសាលានៅទូទាំងខេត្តបន្ទាយមានជ័យរួមមន្រ្តី នៃមន្ទីរអប់រំ យុវជននិង កីឡាប្រមាណជិត៣រយនាក់ទទួលការបណ្ដុះបណ្ដាលស្ដីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុតិ ពាក់ព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិលដែលរៀបចំដោយមន្ទីរមុខងារសាធារណះ កាលពីថ្ងៃទី៦ មេសា២០១៨នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្ថិតក្នុងសង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណ ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក នៅ ចំរើនប្រធានមន្ទីរមុខងារសាធារណះ លោក ឈួ ប៊ុនរឿង អនុក្ដាប់រួមនៃ មន្ទីរអប់រំ យុវជននិងកីឡាខេត្តគ្រូបង្គោល និងសិក្ខាកាមជាលោកគ្រូអ្នកគ្រូ នាយកសាលា និងមន្ត្រីអប់រំមានវត្តមានក្នុងសិក្ខាសាលានេះ។
លោក នៅ ចំរើនប្រធានមន្ទីរមុខងារសាធារណះ ប្រាប់ពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុតិ ពាក់ព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនេះគឺដើម្បី រួមចំណែក ជួយពង្រឹងសមត្តភាពមន្ត្រីរាជការស៊ីវិលក្នុងខេត្ត និងការអភិវឌ្ឍន៍ដែលមានសមត្តភាពអាចបំពេញការងារទៅតាមតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព។
លោក នៅ ចំរើន ប្រាប់ទៀតថា៖ ស្របតាមចក្ខុវិស័យ និងគោលនយោបាយជនធានមនុស្សក្នុងរដ្ឋបាលសាធារណះ គឺមន្ត្រីរាជការកាន់តែនៀមានសមត្តភាព ភាពស្វាហាប់ បនរសិទ្ធភាព និងការជឿទុកចិត្តក្នុងការផ្ដល់សេវាសាធារណៈ តាមរយៈវប្បធម៌សេវាសាធារណៈ ឆន្ទះម្ចាស់ការ ភក្តីភាព និងមនៈសិការវិជ្ជាជីវៈហើយត្រូវចាត់ចែងអោយបំពេញការងារផ្តោតលើតមបរូវការជាក់ស្ដែង ប្រកបដោយប្រសិទ្ធផលនិងសមធម៌ ដែលសម្រេចបាននូវទស្សនទាន។ ការគ្រប់គ្រងធនធានមនុស្ស គឺសំដៅល់ដំណើរការចាត់ចែងនិងគ្រប់គ្រងមន្ត្រី ដើម្បីសំរេចបាននូវលទ្ធផលរំពឹងទុករបស់មន្ត្រី និងគោលដៅរបស់អង្គភាព រួមមាន៖ ការបែងចែកការងារ ការធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងគុណផល ការជ្រើសនិងការតែងតាំង កាផ្លាស់ប្ដូរ ការលាឈប់ពីក្របខ័ណ្ឌមុខងារសាធារណៈ និងការផ្ដល់ការលើកទឹកចិត្តដល់មន្ត្រី។ ការអភិវឌ្ឍធនធានមនុស្សគឺសំដៅដល់ដំណើការអនុវត្តបង្កើនសមត្តភាព មន្ត្រីរាជការស៊ីវិលតាមរយៈការក៍សាងចំណេះដឹង ជំនាញនិងលទ្ធភាពបំពេញការងារ និងត្រៀមខ្លនសមបរាប់ការផ្លាស់ប្ដូនាពេលអនាគត់។
លោក អ៊ំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ មាមប្រសាសន៍ថា៖ សិក្ខាកាមនិងបានយល់ច្បាស់បន្តែមទៀតពីច្បាប់ការងារ និងការបំពេញតួនាទីរបស់ខ្លួន ក្នុងម៉ោងការងារអោយបានល្អប្រសើរ ក្រោយពីបានស្ដាប់គ្រូបង្គោលពន្យល់ណែនាំក្ន្ងសិក្ខាសាលានេះ។ លោក អ៊ំ រាត្រីជឿជាក់ថា ក្រោយពេលបញ្ចប់សិក្ខាសាលានេះ សិក្ខកាមដែលជាលោកគ្រូអ្នកគ្រូ និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡានិងយកចំណេះដឹងនេះផ្សព្វផ្សាយបន្តដល់បុគ្គលិកសិក្សារបស់ខ្លួននៅសាលានីមួយៗ ដើម្បីការយល់ដឹងពីលក្ខ័ណ្ឌច្បាប់ការងារអោមានប្តសិទ្ធភាព៕ដោយ៖ឃិន គន្ធា