លោកយាយវ័យ៧១ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់យ៉ាងអាណោចអាធម័ក្នុងព្រៃ!

0
14

ប្រជាពលរដ្ឋដេីរព្រៃ បានប្រទះឃេីញសាកសព លោកយាយវ័យអាយុ៧១ឆ្នាំម្នាក់ ដេកស្លាប់ក្នុងព្រៃ ចំងាយពីផ្ទះប្រជាពលរដ្ឋ ប្រមាណជាង២គីឡូម៉ែត្រ។ ហេតុការណ៍ប្រទះឃេីញសាកសពនេះ កាលពីវេលាម៉ោង៥.៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូនម៉ុក (ជាភូមិចាស់) ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមសំដីកូនស្រីលោកយាយម្នាក់ឈ្មោះ ថោង ងុីម បានបញ្ជាក់ថាៈ ម្តាយរបស់ប្អូនដេីរវង់វេងចេញពីផ្ទះបាត់អស់រយៈពេល៣ថ្ងៃមកហើយពោលគឺតាំងពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ឃំុកន្ទួត បានបញ្ជាក់អោយដឹងដែរថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩.៣០ព្រឹកបានទទួលពាក្យបណ្តឹងមួយច្បាប់ពីក្រុមគ្រួសារលោកយាយរងគ្រោះ ថាលោកយាយបានវង់វេងចេញបាត់ពីផ្ទះ។ មន្ត្រីដ៍ដែលបន្តថា នៅវេលាម៉ោង៥.៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក៍ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃេីញសាកសព ស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងព្រៃ យ៉ាងអាណោចអាធម័ ដោយមានសភាពស្អុយ រលួយ។ ប្រភពដ៍ដែរបន្តអោយដឹងទៀតថា សាកសពលោកយាយរងគ្រោះមានឈ្មោះ សួន ម៉ំុ អាយុ៧១ឆ្នាំ រស់នៅភូមិកំពុងថ្នោត ឃំុកូនសាត់ ស្រុកទឹកឈូ ខេត្តពោសាត់ ដោយបច្ចុប្បន្នលោកយាយរស់នៅក្នុងបន្ទុកជាកូន នៅភូមិកន្ទួត ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថាក្រោយពីមន្ត្រីជំនាញ ចុះធ្វើកុសលវិច្ច័យទៅលេីសពឃើញថា ពិតជាស្លាប់ដោយសាវគាត់ង្វេង មិនម៉ែនជាអំពើឃាតកម្មនោះទេ បន្ទាប់មកក៍បានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានោះផងដែល លោកផាន់ អាណា នាយកកាសែតឌឺញ៉ូដេលី បានជួយឧបត្ថម្ភថវិការចំនួន២០ម៉ឺុនរៀល លោក ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ថវិការចំនួន២០ម៉ីុនរៀល និងលោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្តថវិការ២០ម៉ីុនរៀង សំរាប់បូជាបុណ្យសពលោកយាយផងដែរ៕សួនលីណា