លោកឧត្តមសេនីយ៍ត្រី ថាវយ៉េន បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចុះគោរពវិញ្ញាណក្ខន្ធ មន្ត្រីដែលស្លាប់បាតបង់ជីវិតដោយសាររោគាពាធ នឹងពាំនាំអំណោយរបស់មេបញ្ជាការ គឹម រស្មី ជូនដល់ក្រុមគ្រួសារនៃសព

0

ខេត្តរតនគិរី÷ ល្ងាចថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ណ.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការស្តីទី នឹងជានាយសេនាធិការដំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងចំនួន៣០នាក់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ខា សាម៉ៃ ជំនួយការទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដែលបានទទួមរណ:ភាព កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដោយរោគគាពាធ សពលោកអនុសេនីយ៍ទោ ខា សាម៉ៃ បានតម្កល់នៅផ្ទះម្តាយរបស់លោក ស្ថិតភូមិទាមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានប្រគល់នៅថវិកាចំនួន៥លានរៀល ដែលជាថវិការបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តនឹងលោកជំទាវ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី តាមទំនៀមទម្លាប់របស់ជនជាតិភាគតិចនៃជនជាតិដើម៕ យក្ខឡោម