មានសម្តេចតេជោ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រេីនលេីគ្រប់វិស័យ ប្រជារាស្ត្រមានសិទ្ធសិរីភាពក្នុងការរស់នៅប្រកបដោយសុខដុមរមនា!

0
26


(ព្រះវិហារ): ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពេីពុករលួយ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ បានថ្លែងថា មានសម្តេចតេជា ប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរេីនលេីគ្រប់វិស័យ ប្រជារាស្ត្រ មន្ត្រីរាជកា នយោជិក គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ទាំងអស់ មានសិទ្ធសិរីភាព ក្នុងការរស់នៅប្រកបរបរទទួលទានប្រចាំថ្ងៃដោយសុខដុមរមនា និងមានជីវភាពធូរធា កាន់តែប្រសេីរឡេីង ពីមួយឆ្នាំទៅមួយឆ្នាំ។

ការថ្លែងរបស់ឯកឧត្តមបែបនេះ នៅក្នុងឱកាសដឹកនាំប្រតិភូ អញ្ជេីញចុះជួបសំណះសំណាល សាកសួរសុខទុក្ខ នឹងនាំយកនូវអំណោយមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារទឹកដី តាមបន្ទាត់ព្រំដែន ជួរមុខទិសទី១ ប្រាសាទព្រះវិហារ ក្នុងពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅអាគាមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយកអស់នូវកម្លាំងកាយចិត្ត ក្នុងការស្រូចស្រង់ប្រទេសជាតិ ពីគំនផេះផង់ អោយប្រែក្លាយមកជាប្រទេសមួយមានការអភិវឌ្ឍរីកចំរេីន នៅលេីគ្រប់វិស័យ។ តាមរយះការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិតែមួយ ដោយមិនមានអ្នកចាញ់គឺឈ្នះៗទាំងអស់គ្នា បានធ្វេីអោយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ល្បីរន្ទឺនៅលេីឆាកអន្តរជាតិ ដែលមិនអាចប្រកែចបាន។

ឯកឧត្តមបន្តថា ទាំងអស់នេះ ក៍ដោយសារការចូលរួមសាម្គី របស់ប្រជារាស្ត្រ ព្រមទាំងវីរភាពអង្គអាចក្លាហាន យុទ្ធជន យុទ្ធនារី ក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបត័យ្យភាព បូរណភាពទឹកដី ពិសេសការពាររាជរដ្ឋាបាលភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ លេីកឡេីងថា ដោយឈរលេីស្មារតីខ្ពស់ ចំពោះការយកចិត្តទុក្ខដាក់ របស់ប្រតិភូអង្គភាពប្រឆាំងអំពេីពុករលួយ ដែលតែងតែចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបានជួយឧបត្ថម្ភ នូវសម្ភារ បរិក្ខា គ្រឿងឧបភោគបរិភោគ និងថវិការដល់អង្គភាពជួរមុខជាប់ជាប្រចាំ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានចង្អុលបង្ហាញអោយមានការចងសម្ព័ន្ធមេត្រីភាព រវាងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជាមួយអង្គភាពប្រឆាំងអំពេីពុករលួយកាលពីឆ្នាំ២០១២រហូតមក ធ្វេីអោយអង្គភាព ព្រមទាំងជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងគ្រួសារ មានការរីកចំរេី ពីមួយថ្ងៃ ទៅមួយថ្ងៃ កាត់បន្ថយបានពីភាពក្រីក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ពិសេសតាមរយះការតំឡេីងប្រាក់បៀវត្តន៍មន្ត្រីរាជកា និងកងកម្លាំងប្រដាប់អាវុធ ជារៀងរាល់ឆ្នាំ។

ឯកឧត្តមបន្តថា កត្តាទាំងអស់នេះ បានសរបញ្ជាក់អោយឃេីញ កាន់តែច្បាស់ ពីការយកចិត្តទុក្ខដាក់ ចូលរួមចំណែកចែករំលែក នូវការលំបាករបស់នាយ នាយរង និងពលទាហាន ពិសេសបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់ បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ ដឹកនាំដ៍ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ជាកិច្ចបញ្ចប់ក្នុងដំណេីរអញ្ជេីញសាកសួរសុខទុក្ខនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ព្រមទាំងប្រតិ បានឧបត្ថម្ភថវិការ ដល់មេបញ្ជាការ ក្នុងម្នាក់ទទួលបានថវិការ២០០$ មេបញ្ជាការរងម្នាក់ៗថវិការ១០០$ នាយ នាយរង និងពលទាហានម្នាក់ៗថវិការចំនួន៥០$ និងឧបត្ថម្ភសម្ភារបរិក្ខាមួយចំនួនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ផងដែរ៕សួនលីណា