ជិះម៉ូតូលឿន ស្របពេលគោរត់មកដល់ បុកមួយទំហឹងបណ្តាលឲ្យស្ត្រីស្លាប់ភ្លាមៗមួយរំពេច

0

ខេត្តរតនគិរី÷ បុរសម្នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ពេលនោះសត្វគោកំពុងដើរឆ្លងផ្លូវស្របពេលម៉ូតូមកដល់ ក៏បុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល នឹងស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥នឹង២៥នាទីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នៅចំណុចមុខផ្ទះ លោក សុខ សម្បត្តិ លើដងផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៨២-២៨៣ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។មន្ត្រីនគរបាលប៉ុស្តិ៍បាតាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បួប ញ៉ត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ ពាក់មួកសុវត្ថិភាព របួសស្រាល អ្នកឌុប បើកបរម៉ូតូមួយគ្រឿងម៉ាកវេវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ ។ចំណែកអ្នករួមដំណើរឈ្មោះ ខ្លឹម កាវ ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព ត្រូវជាប្រពន្ធ ស្លាប់ នៅនឹងកន្លែងកើតហេតុជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។មន្ត្រីនគរបាលបន្តថា មូលហេតុ អ្នកទាំងពីបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ត្រង់ចំណុចផ្លូវកោងស្របសត្វគោកំពុងរត់ឆ្លងផ្លូវក៏បុកយ៉ាងពេញទំហឹងតែម្តង ។បច្ចុប្បន្ននគរបាលបានបញ្ជូនអ្នករងរបួសស្រាល ទៅព្យាបាលនៅគ្លីនិចឯកជនមួយ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាតាងកំពុងចុះស្រាវជ្រាវរកម្ចាស់សត្វគោដើម្បីជួយចេញសំណងទៅលើជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅនោះ ៕ យក្ខឡោម