គ្រួសារទ័ពកងវិស្វៈកម្មប្រមាណជាង៤០គ្រួសារទទួលបានអំណោយមនុស្សធម័ពីឯកឧត្តមស្រីឌឹកនិងលោកជំទាវចាន់សាមីស្រីឌឹក!

0
50

ព្រះវិហារ: មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានបន្តនាំយក នូវអំណោយមនុស្សធម័ ចែករំលែកជូនផ្ទាល់ដល់ដៃ បងប្អូនគ្រួសារទ័ព កងវិស្វៈកម្មទួល៤២ អតីតៈកងពល៤៣ វរសេនាតូចលេខ៤៣១ ដែលបច្ចុប្បន្នទីតាំងនេះ ក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រ ទីបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារ ស្ថិងក្នុងភូមិត្រពាំងខាងលិច ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថ្លែងការកោតសរសេីរ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការលះបង់អាយុជីវិត ចូលរួមចំណែកការពារនូវ អធិបតេយ្យភាព បូរណៈភាពទឹកដីបានយ៉ាងរឹងមាំ។ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជាបានជាច្រេីនតាមរយះការបង្ករបង្កើនផល ចឹញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗ ធ្វេីអោយក្រុមគ្រួសារបងប្អូននៅទីនេះមានជីវភាពល្អប្រសេីរឡើងជាលំដាប់។

ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វេីអោយប្រទេសជាតិ មានសុខសន្តិភាព សេ្ថរៈភាពនយោបាយ សន្តិសុខសណ្តាប់សាធារណៈសង្គមបានយ៉ាងល្អប្រសេីរ ព្រមជាមួយនិងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសពីគំនរផេះផង់ រីកចំរេីនលូតលាស់លេីគ្រប់វិស័យ ចាប់តាំងពីទីក្រុង រហូតមកដល់ទីជនបទដាច់ស្រយ៉ាល។

ឯកឧត្តមបន្ថែមថា បេីសិនជាប្រទេសជាតិ គ្មានសន្តិភាពទេនោះ យេីងទាំងគ្នានៅទីនេះ ក៍គ្មានឱកាសបានអង្គុយជួបជំុសំណេះសំណាលសួរសុខទុក្ខ និងការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរដែលនិងឈានចូលមកដល់ នៅពេលដ៍ខ្លីខាងមុខនេះ។

សូមបញ្ជាក់÷ អំណោយមនុស្រធម័ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងលោកជំទាវ ចាន់ សាមីស្រីឌឹក យកមកចែករំលែកបន្តជូនដល់ក្រុមគ្រួសារទ័ព កងវិស្វៈកម្មទួល៤២ នាឱកាសនោះមានចំនួន៤៧គ្រួសារ ដោយក្នុងមួយគ្រួសារអង្ករ២២គីឡូក្រាម មី១កេស និងថវិការ២ម៉ឺនរៀល ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិន វណ្ណី និងលោកជំទាវ បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារសារ៉ុង១ផងដែរ៕សួនលីណា