ពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន

0

បន្ទាយមានជ័យ៖ រសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា ណព្វស័ក ព-ស២៥៦១​ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមាន ឯកឧត្តម អីុ ឡុង សមាជិកក្រុមប្រឹក្សាខេត្តតំណាងអោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ឯឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ សុង ផល្លីន សួន បវរ រួមទាំងមន្រ្តីរាជការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំប្រដាប់អាវុធគ្រប់អង្គភាព បានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ឋិពរជ័យសិរីសួរស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធស័ក ព-ស២៥៦២។​
ដើម្បីធ្វើការបួងសួងទៅដល់ទេវតា នូវពរទាំងឡាយ សិរីសួរស្តី វិបុលសុខ សូមកើតមានដល់គ្រប់អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលខិតខំប្រឹងប្រែង បំពេញការងារយៈពេកកន្លងមក ឲមានសាមគ្គីភាព ឯកភាពគ្នា ទំនាក់ទំនងល្អ រវាងមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងបន្តអនុវត្តការងារក្នុងឆ្នាំថ្មី ឲសម្រេចបានលទ្ធផលល្អ សំដៅរួមគ្នាអភិវ្ឍន៍ខេត្តបន្ទាយមានជ័យ ឲមានមុខមាត់ស្រស់បំព្រងក្នុងឱកាសឆ្នាំថ្មីផងដែរ ៕ចុងបញ្ចប់ ឯកឧត្តម គណៈធិបតី ក៏បានជូនសារុងដល់ លោក តា លោក យាយ និងថវិការមួយចំនួនផងដែរ៕