បញ្ហាសំខាន់ៗមួយចំនួនរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុុងជម្រុញអោយមន្ត្រីទទួលខុសត្រូវពាក់ពន្ធ័ត្រូវបង្កើនការយកចិត្តទុកដាក់ខិតខំដោះស្រាយអោយបានលឿនជូនពលរដ្ឋ

0
21

ព្រះសីហនុ៖ នេះជាអនុសាសន៍របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា នារសៀលថ្ងៃសុក្រ១៣កើតខែពិសាខឆ្នាំច ពស២៥៦១ ត្រូវនឹងថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ ។

ឯកឧត្តម យន្ត មីន ក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អនិងអោយបានឆាប់រហ័សដោយយកច្បាប់ជាគោល។

សូមបញ្ជាក់ផងដែរថាកន្លងមក អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន២៣ដើម្បីអោយអង្គភាពជំនាញពាក់ពន្ធ័អនុវត្ត។
ក្នុងចំណោមទិសដៅទាំង២៣ដែលអភិបាលខេត្តព្រះសីហនុបានចង្អុលបង្ហាញនោះមានដូចជា៖
១.ការបន្តពង្រឹងពិនិត្យសំណង់គ្មានច្បាប់-ខុសច្បាប់ និងរំលោភច្បាប់។
២.ស្នើមេភូមិ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបម្រើពលរដ្ឋអោយបានល្អ។
៣.ជម្រុញអង្គភាពពន្ធដារ អោយខិតខំបំពេញការងារអោយបានត្រឹមត្រូវតាមច្បាប់។
៤.ពិនិត្យស្លាកយីហោតាមទីតាំងអាជីវកម្មនានាអោយបានត្រឹមត្រូវតាមការណែនាំដោយត្រូវតែសរសេរជាភាសាខ្មែរនៅផ្នែកខាងលើ។
៥.ជម្រុញការផ្សព្វផ្សាយលិខិតឯកសារគតិយុតិ្តនានា តាមបណ្តាញវិទ្យុ ទូរទស្សន៍និងបណ្តាញសង្គម។
៦.ពិនិត្យការរំលោភ ប្រពន្ធ័អូរ ប្រឡាយ ក្នុងក្រុងឡើងវិញនិងប្រពន្ធ័បង្ហូរទឹកកខ្វក់ត្រូវរៀបចំអោយមានអាងចម្រោះតាមស្តង់ដារមុនបង្ហូរចេញ។
ស្តារអូរ ប្រឡាយឡើងវិញដើម្បីបញ្ចៀសការជន់លិច។
៧.ពិនិត្យដាក់ ភ្លើងបំភ្លឺតាមដងផ្លូវ។
៨.ពិនិត្យបញ្ហាបរិស្ថាន អនាម័យ ដើម្បីរួមគ្នាថែរក្សាកិត្តិនាមពានរង្វាន់រំដួលបីទងអោយបានល្អ។
៩.អនុវត្តច្បាប់អាជីវកម្មអោយបានត្រឹមត្រូវ។
១០.ពិនិត្យអាជ្ញាប័ណ្ណកាស៊ីណូនិងពិនិត្យបញ្ហាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូឡើងវិញជាដើម និងមានចំណុចសំខាន់ជាច្រើនចំណុចទៀត៕
(ដោយ៖ក្រុមគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)