ភ្លៀង ផ្គររន្ទះបាញ់របួសមន្ត្រីនគរបាល២នាក់ និងពលរដ្ឋ៥នាក់នៅថ្មពួក

0

បន្ទាយមានជ័យ​: កម្លាំងនគរបាល ២រូប ត្រូវបានរន្ទះបាញ់ បណ្តាលឲ្យសន្លប រងរបួសស្រាល ខណៈបំពេញការងារ យាមនៅច្រកចេញ ចូល ខាងកើត មុខប្រាសាទបន្ទាយឆ្មារ ក្រោយភ្លៀងធា្លក់មួយលាយលំជាមួយផ្គរ រន្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទី នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២១០៨ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃ៊ំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
វាអាចរខុសពីក្រសួងធនធានទឹកនិងឧតុនិយមបានទស្សន៍ទាយ ថាបាតុភូមិវិសម្ពាធនៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជាអាចបញ្ចប់ត្រឹមថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ កន្លងមក ។
ប៉ុន្តែសម្រាប់ខេត្ត រាជធានីភាគច្រើននៃប្រទេសកម្ពុជា បានរងនូវឥទ្ធិពលជ្រលងសម្ពាធទាបរហូតដល់ដ្ថៃទី១៣ខែឧសភា ឬតទៅទៀត។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ នៅស្រុកថ្មពួកនារសៀលថ្ងៃទី១៣ខែឧសភា មានភ្លៀងធ្លាក់យោ៉ងខ្លាំងដូចក្នុងទូទាំងខេត្តនិងន្រទេសដែរ ហើយផ្គររនិងន្ទះបាញ់បង្ករបួសមន្ត្រីនគរបាល២នាក់ គឺរងរបួសនគរបាលបិតិកភ័ណ្ឋម្នាក់នៅឃុំបន្ទាយឆ្មារនិងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំម្នាក់ ១ ឈ្មោះ រឿន ផល្លី មន្ត្រីនគបាលការពាបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ២ ឈ្មោះ ប៉ាវ សារ៉ាន់ មន្ត្រីនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកអោយដឹងថា : មន្ត្រីនគរបាលរងគ្រោះដោយរន្ទះបាញ់ទាំង២នាក់បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ក្នុងពេលជាមួយគ្នានេះ ដែរនៅភូមិត្បែងចាស់ ឃុំបេង រន្ទះ ​បាញ់ ប្រជាពលរដ្ឋ៥នាក់ របួស៣នាក់ស្លាប់២នាក់ មកសំរាកមន្ទីពេទ្យថ្មពួកផងដែរលោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តក៍បានចុះសួសុខទុកនៅមន្ទីរពេទ្យផងដែរ៕ដោយ៖ឃិន គន្ធា