ជនសង្ស័យប្រុសស្រីពីរនាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

0
12

ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុងនឹងកម្លាំងអធិការនគរបាលស្រុកវើនសៃដោយសម្របសម្រួលពីលោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនឹងលោក ចាន់ ស៉ីណា ក្រឡាបញ្ជី សាលាដំបូងខេត្តបានធ្វើការចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញពីឈ្មោះ សាន ស៉ីម ហៅមុំ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិវ៉ង ឃុំកាចូន ស្រុកវេីនសៃ ខេត្តរតនគិរី។
របាយការណ៍បន្តថា ជនសង្ស័យប្រុសស្រីពីរនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកវេីនសៃបានឈានទៅធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យប្រុសស្រីពីរនាក់រួមមាន÷ ទី១- ឈ្មោះ ឌួង ស្រីរត្ឋ័ ភេទស្រី អាយុ ៣៥ឆ្នាំ​ ជនជាតិ​ខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិចម្លងរស្មី ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី២- ឈ្មោះ ទ្រីន រឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន ទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើត ភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុុំ ខេត្តរតនគិរី។
ក្នុងនោះដែរក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷ម្ស៉ៅ​ក្រាមពណ៌សថ្លា​ សង្ស័យ​ជាសារធាតុញៀន​ចំនួន​១២ថង់ (តូច៩ធំ៣​)ទូរស័ព្ទដៃ១គ្រឿង​
ប្រាក់រៀលចំនួន១.២៦០ ០០០ថង់សម្រាប់វេចខ្ចប់មួយចំនួនធំផងដែរ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានធ្វេីការឃាត់ខ្លួនរួមនិងវត្ថុតាងបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕ យក្ខឡោម