ភ្លៀងផ្គរ រន្ទះបាញ់ម្នាក់ទៀត ខណះផ្អាកភ្ជួស្រែមកជ្រកភ្លៀង

0
11

បន្ទាយមានជ័យ៖ ថ្មីៗរន្ទះបាញ់ទៀតហើយនៅស្រុកថ្មពួកនារសៀលថ្ងៃនេះបើយោងតាមការអោយពីលោក ដៀប ឈួន អភិបាលស្រុកថ្មពួកឱ្យដឹងថាៈ១៤ ឧសភា២០១៨ ឈ្មោះ ឡាប ម៉េស ភេទអាយុ៤៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមាជ័យ បានទៅភ្ជួរស្រែនៅចំណុចវាលស្រែក្បាលខ្លឹង ខាងជើងភូមិអណ្តូខ្លុងចំងាយប្រមាណ៤០០ម៉ែត្រ ពេលមានភ្លៀងធ្លាក់និងផ្គលាន់ខ្លាំងឈប់ភ្ជួរ ឈប់ក្បែរដើមឈើចំងាយប្រមាណ២០ម៉ែត្រ រន្ទះបានបាញ់ដើមឈើឆ្លងចរន្ធដួលសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
សូមបញ្ជាក់ថាៈនៅស្រុកថ្មពួកនោះដែរ កាលពីថ្ងៃទី១៣ ឧសភា ២០១៨ នៅស្រុកថ្មពួកមានភ្លៀងធ្លាក់យ៉ាងខ្លាំងដូចក្នុងទូទាំងខេត្តនិងន្រទេសដែរ ហើយផ្គររនិងន្ទះបាញ់បង្ករបួសមន្ត្រីនគរបាល២នាក់ គឺរងរបួសនគរបាលបិតិកភ័ណ្ឋម្នាក់នៅឃុំបន្ទាយឆ្មារនិងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំម្នាក់ ១ ឈ្មោះ រឿន ផល្លី មន្ត្រីនគបាលការពាបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ២ ឈ្មោះ ប៉ាវ សារ៉ាន់ មន្ត្រីនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ។
នារសៀលថ្ងៃទី ១៤ ខែឧសភានេះ លោក តាប់ សាអ៊ុំ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រសាទរបន្ទាយឆ្នារ រួមនឹងក្រុមការងារ បាននាំយកថវិកា ឯកឧត្តម ឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ចំនួន ១លានរៀល ទៅប្រគល់ជូន នគរបាលចំនួន២រូប ដែលត្រូវរន្ទះបាញ់ កាលពីរសៀលម្សិលមិញ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។