(រូបភាពវីដេអូ) UN បញ្ជូន ជំនួយ​មនុស្សធម៌ ដល់​មនុស្ស មួយ​លាន​នាក់ ដែល​រងគ្រោះ ដោយ​ជម្លោះ នៅ​អ៊ីរ៉ាក់

0

ព័ត៌មាន Channel News Asia ចេញផ្សាយ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤​នេះ​បាន​ឲ្យ​ដឹងថា ភ្នាក់ងារ ផ្តល់ជំនួយ​របស់​អង្គការ សហ​ប្រជា ជាតិ បាន​បញ្ជូន​ជំនួយ ទៅកាន់​ប្រទេស អ៊ីរ៉ាក់​ជាបន្ទាន់ ដើម្បី ជួយសង្គ្រោះ​មនុស្ស​មួយ​លាន​នាក់ ដែល​បាន​ជម្លៀសចេញ ពី​លំនៅដ្ឋាន​របស់ខ្លួន

ដោយសារ ការ​ប្រឈម មុខ​ដាក់គ្នា​នៅ​អ៊ីរ៉ាក់​។​ ​បណ្តា​ប្រជាជាតិ ជា​ម្ចាស់ ជំនួយ​នានា បានធ្វើ​កិច្ច​ជំនួប​មួយ នៅ​ការិយាល័យ របស់​អង្គការ សហប្រជាជាតិ ដែល​ស្ថិតនៅក្នុង​ទីក្រុង ហ្សឺ​ណែវ ដើម្បី​ធ្វើការ​អំពាវនាវ រក​ជំនួយ​ថ្មី​មួយទៀត នៅ​សប្តាហ៍​ក្រោយនេះ ។ នេះ​ជាការ​លើកឡើង​របស់លោក Jens Leaeke អ្នកនាំពាក្យ​តំណាង ស្ថាប័ន​ចែកចាយ​ជំនួយ​មនុស្សធម៌​។​ ​លោក​បាន​លើកឡើងថា ថវិការ​ដែលមាន​ស្រាប់ មាន​ត្រឹមតែ​១០៥​លាន​ដុល្លារ ដោយ​ស្មើនឹង ១៤​ភាគរយ នៃ​អ្វីដែល​យើង កំពុង​ត្រូវការ​ប៉ុណ្ណោះ​។ សូម​ជំរាប​ថា រហូតមកទល់​ពេលនេះ មាន​មនុស្ស ចំនួន​៥០០ ពាន់​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន ដោយសារ​ការប្រឈមមុខ​ដាក់គ្នា តំបន់​ភាគ​ខាងលិច​ប្រទេស អ៊ីរ៉ាក់​។​ ​ជាមួយគ្នានេះដែរ អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ ក្នុង​ខេត្ត​Kurdistan បានស្នើរ​សុំ​ជំនួយ​ថ្នាំ ពេទ្យ​ជាបន្ទាន់ ដោយសារ​ការផ្គត់ផ្គង់​ថ្នាំ ពី​សំណាក់ មន្ទីរពេទ្យ ពី​ទីក្រុង​បា​ដា​ត ត្រូវបាន​កាត់ផ្តាច់​ទៅហើយ ៕