លោក ម៉ី ឌឿន វរអគ្គានុរក្សថ្នាក់លេខ១ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តព្រះសីហនុ ជំនួស លោកប្រធានពន្ធនាគារខេត្តព្រះសីហនុ ចាស់ លោក សំ សុផល

0

ព្រះសីហនុ ៖ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ដែលត្រូវចូលនិវត្តន៍។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
……………………………….
ថ្លែងក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានពន្ធនាគារខេត្តព្រះសីហនុ នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨នេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលខេត្តព្រះសីហនុស្តីទី បានសំដែងការកោតសរសើរចំពោះលោក សំ សុផល អតីតប្រធានពន្ធនាគារខេត្តព្រះសីហនុ ដែលបានខិតខំដឹកនាំគ្រប់គ្រងការងារមានលទ្ធផលល្អ។
លោក ក៏បានសំដែងការអបអរសាទរចំពោះ លោក ម៉ី ឌឿន ដែលបានទទួលការតែងតាំងមុខតំណែងបន្តពីលោក សំ សុផល នាពេលនេះ សូមបន្តដឹកនាំគ្រប់គ្រងការងារពន្ធនាគាខេត្តព្រះសីហនុ អោយបានកាន់តែល្អប្រសើរថែមទៀត។

លោក ម៉ី ឌឿន បន្ទាប់ពីបានទទួលការតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា ខិតខំដឹកនាំគ្រប់គ្រងពន្ធនាគារនេះអោយកាន់តែល្អប្រសើរស្របតាមច្បាប់និងលិខិតបទដ្ឋាននានារបស់ក្រសួងហាផ្ទៃ។
យកតាមគំរូលល្អៗរបស់លោក អតីតប្រធានពន្ធនាគារចាស់ដែលត្រូវចូលចូលនិវត្តន៍ សាមគ្គីផ្ទៃក្នុងសហការជាមួយអង្គភាពពាក់ពន្ធ័ដើម្បីធ្វើអោយពន្ធនាគារខេត្តព្រះសីហនុកាន់តែរីកចំរើននិងមានភាពប្រសើរឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើ លោក ប្រធានពន្ធនាគារខេត្តព្រះសីហនុ ដែលទើបទទួលបានការតែងតាំងថ្មីនេះ ត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំអោយបានល្អ ត្រូវសាមគ្គីផ្ទៃក្នុងនិងសហការល្អជាមួយអង្គភាពពាក់ពន្ធ័នានាដើម្បីនាធាការងារមានប្រសិទ្ធភាពខ្ពស់ជៀសវាងការសម្រេចដោយអត្ថនោម័តិនាំអោយមានបញ្ហាស្មុគស្មាញ៕