អភិបាលខេត្តរតនគិរីដឹកនាំក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកវើនសៃ

0

រតនគិរី÷ លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។

នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋស្ថិតនៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ។
ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាដនេះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅត្រូវអនុវត្តឲ្យបាននូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ក្នុងនោះផងដែររដូវវស្សាមកដល់ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺគ្រុនឈាមលើកុមារ ត្រូវដេកដាក់មុងដែលជ្រលក់ថ្នាំជានិច្ច ។
ក្នុងករណីមានបញ្ហាសុខភាពសូមបងប្អូនទៅរកសេវាសុខាភិបាលដែលនៅជិត ដើម្បីពិគ្រោះយោបល់ មិនត្រូវប្រើប្រាស់ថ្នាំផ្តេសផ្តាស់នោះទេ ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព សន្តិភាព និងបន្តការអភិវឌ្ឍបន្តទៀត ដោយកុំជឿរទៅលើការញ៉ុះញ៉ុងរបស់ជនមួយចំនួនដែលមានចេតនារុញច្រានស្ថានភាពនេះ យកលេសការបោះឆ្នោតដើម្បីឲ្យបរទេសគាបសង្កត់ ឬផ្តាច់ជំនួយមកកម្ពុជា ៕ យក្ខឡោម