ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធា.ឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តការងារយោធា.ឆមាសទី២ ឆ្នាំ២០១៨!

0

ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជេីញជាអធិបតី ក្នុងពិធី ប្រជំុបូកសរុបលទ្ធផលការងារយោធា.ឆមាសទី០១ ដោយគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅអនុវត្តបន្ត ការងារយោធា.ឆមាសទី០២ ឆ្នាំ២០១៨ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ចុងសប្តាហ៏កន្លងទៅ ក្រោមកិច្ចទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧។

លោកវរៈសេនីយ៍ទោ ចាន់ សារ៉ន នាយរងសេនាធិការ កងពលតូចអន្តរាគមន៍លេខ៧ បានបញ្ជាក់ថា នៅក្នុង.ឆមាសទី០១ ឆ្នាំ២០១៧កន្លងមកនេះ ទាំងទីបញ្ជាការ ក៏ដូចជានៅតាមបណ្តាវរសេនាតូចចំណុះ បានខិតខំប្រឹងប្រែងអនុវត្ត នូវតួនាទី និងភារកិច្ច ដែលថ្នាក់លើបានដាក់ចុះ ទាំងការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន និងការងារបង្ករបង្កើនផលចិញ្ចឹមសត្វ ព្រមជាមួយនិងការដាំដំណាំយុទ្ធសាស្ត្រលើផ្ទៃដី ដែលសម្ត្តេចទាំងធ្វេបានប្រគល់ជូន។

ជាក់ស្តែងនៅក្នុងការអនុវត្តទិសដៅ.ឆមាសទី០១ ឆ្នាំ២០១៧កន្លងមកនេះ អង្គភាពបានធ្វើការរានព្រៃដីស្រែ ជាលក្ខណៈអង្គភាព និងជាលក្ខណៈគ្រួសារកងទ័ព បានចំនួន៤៩២ហិកតា ឈូសសំអាតដីស្រែជាលក្ខណៈអង្គភាព និងជាលក្ខណៈគ្រួសារបានចំនួន៤៦១ហិកតា ភ្ជួរដីស្រែ
លក្ខណៈអង្គភាព និងជាលក្ខណៈគ្រួសារបានចំនួន៩៧៦ហិកតា និងព្រោះស្រូវ លក្ខណៈអង្គភាព និងជាលក្ខណៈគ្រួសារបានចំនួន៨៣៧ហិកតា ព្រមទាំងដំណាំយុទ្ធសស្ត្រ ជាច្រើនថែមទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះបានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព កសាងនូវឆន្ទៈក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ធានាបានសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំពង្រឹងកម្លាំង។

ឯកឧត្តមមេបញ្ជាការ ក៍បានធ្វើការផ្តាំផ្ញើរបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការកែច្នៃជីវភាពរស់នៅ ដោយបំផុសបំផុលឲ្យមានការប្រឡងប្រណាំង លេីគ្រប់វិស័យ ទាំងវិស័យការបង្កបង្កើនផល ដាំដំណាំយុទ្ធសាស្ត្រ និងការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ក៍ដូចជានៅតាមបណ្តាអង្គភាពនីមួយៗ ដេីម្បីជួយទ្រទ្រុងបន្ថែមក្នុងជីវភាព កាត់បន្ថយបានពីភាពក្រីក្រ។ បេីយេីងធ្វេីការប្រៀបធៀប និងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០១៨នេះ គឺមានការកេីនឡេីងគួជាទីមោទនៈ។

ដូច្នេះសូមបងប្អូននាយ និងពលទាហាន ព្រមទាំងគ្រួសារទ័ពទាំងអស់ ត្រូវខិតខំបន្ថែមទៀត អោយបាន១០០% ទៅតាមគោលការដែលថ្នាក់លេីបានដាក់ចុះ ទាំងការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន និងការងារបង្ករបង្កើនផលចិញ្ចឹមសត្វ ព្រមជាមួយនិងការដាំដំណាំយុទ្ធសាស្ត្រជាដើម៕សួនលីណា