ក្រុងធានជីញ(Tianjin) ប្រទេសចិន ចង់ភ្ជាប់ចំណងជាខេត្ត/ក្រុង បងប្អូនជាមួយខេត្តព្រះសីហនុ

0
24

ខេត្តព្រះសីហនុ´ យោងតាមស្មារតីនៃជំនួបពិភាក្សាកាលពីព្រឹកថ្ងៃពុធ១៤រោចខែជេស្ឋឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ក្រុងធានជីងមានបំណងចង់អោយខេត្តព្រះសីហនុនិងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាពឬខេត្តបងប្អូននឹងគ្នា។

លោក គង់ វិតាណៈ មានប្រសាសន៏ថា ការបង្កើតខេត្ត/ក្រុងសម្ពន្ធ័មេត្រីភាពនេះវាមានប្រយោជន៏ដល់ភគីទាំងពីរ អោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នានិងធ្វើការជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្មនិងវិនិយោគជាដើម…។ល។
លោក បន្ថែមថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។

លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អគួរអោយទាក់ទាញបំផុត។
សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕