នាយករដ្ឋមន្ត្រី​អង់គ្លេស​បំពេញ​ទស្សនកិច្ច​មកកាន់​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​

0

​អង់គ្លេស ៖​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ដេវីដ កា​មឺ​រ៉ុ​ន បានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​ ​សេចក្តី​រយ​ការណ៍​បានដឹងថា ទីក្រុង​ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេ​ថេ​ម ពិសេស​តំបន់​ភាគ​ខាងលិច នៃ​ស្រុក Worcestershire​ប្រទេស​អង់គ្លេស រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បណ្ដាល មកពី​ព្យុះ​រយៈពេល​

ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។​ ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង​រង​ការលិចលង់ និង​គ្មាន​ចរន្ត អគ្គិសនី​ប្រើប្រាស់ ហើយ​មាន​មនុស្ស​២​នាក់​បាត់​បង់ជីវិត​។​ ​ដោយឡែក រដ្ឋាភិបាល​លោក​កា​មឺ​រ៉ុ​ន បាន​សន្យាថា​នឹង​ផ្តល់​ជំនួញ​១០​លាន​ផោន ដើម្បី​ស្តា​ឡើងវិញ តំបន់​ដែល​រង​ប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ​។​ ​