ការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី មកជាប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលកំពុងពេញនិយម

0

ខេត្តរតនគិរី÷ នៅឯមន្ទីរព័ត៌មានខេត្តរតនគិរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មានកិច្ចប្រជុំស្តីពីនិតិវិធីនៃការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ឬសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាសនានា ក្នុងអំឡុងពេលយុទ្ធនានៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ក្រោមអធិបតីភាព លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ដោយមានការចូលរួមពីចាងហ្វាងកាសែត និងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ប្រចាំខេត្តរតនគិរី។

ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានផ្សព្វផ្សាយជូនបន្តនូវខ្លឹមសារនៃប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណេតនៅព្រះរាជាណចក្រកម្ពុជា ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានបានណែនាំ ក៏ដូចជាចែករំលែកបទពិសោធន៍ពីការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី( Traditional Media) មកជាប្រព័ន្ធផ្សព្វផ្សាយថ្មី (New Media) ដែលកំពុងពេញនិយមដូចជាបណ្តាញសង្គម។ល។

ទន្ទឹមនឹងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏កាន់តែទូលំទូលាយ តែទាមទារការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងមិនអាចប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មានបានឡើយ៕ យក្ខឡោម