បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦របស់គណបក្ស​ប្រជាជនខេត្ត​កំពង់ធំ

0

ខេត្តកំពង់ធំ ៖ នៅឯក្រុងស្ទឹងសែន មានការប្រារព្វពិធីផ្សព្វផ្សាយប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា នូវមិទិ្ទញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៨ ) ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីបើកយុទ្ធនាការ ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អា​ណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំ ដែលមានមធ្យោបាយចូលរួមដង្ហែយុទ្ធនាការរបស់​ក្រុង​ស្ទឹង​សែន ឃោស​នាបោះឆ្នោតអណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែនរួមមាន សមាជិក​សមា​​ជិកាជិត១ ម៉ឺននាក់ ៨ឃុំសង្កាត់ រថយន្តតូចធំសរុបចំនួន ២១២គ្រឿង ម៉ូតូរឺម៉ក់ ចំនួន១៨៤៤គ្រឿង បានដង្ហែរក្បួនចេញពី ភោជនីយដ្ឋាន​ព្រះច័ន្ទពេញវង់ ទៅដល់ថ្នាល់បែក សៀមរាប ព្រះវិហារ  និងត្រឡប់​មក​ក្រុងស្ទឹងសែនវិញ។

ឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្តកំពង់ធំ មានប្រសាសន៍ថា  រាល់អណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា  នីតិកាលទី១ ដល់នីតិកាល៥  នៃរដ្ឋភាកន្លងមកនេះ  ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យដ៏ធំធេងជាបន្តបន្ទាប់លើគ្រប់វិស័យ  ក្នុងនោះរួមមានផងដែរ ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ  រារាំងទប់ស្កាត់ការធ្វើបដិវត្តពណ៌  ធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមការពារបូរណភាពដែនដីនៃមាតុភូមិ បង្កើតបាននូវលទ្ធភាពនិងគោលគ្រឹះនៃការអភិវឌ្ឍន៍ជាតិ លើកស្ទួយជីវភាពប្រជាជន ដាក់ចេញគោលនយោបាយទាក់ទាញការវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដោះស្រាយគោលនយោបាយសំណាញ់សុវត្ថិភាពសង្គម  តម្លើងប្រាក់បៀវត្សរ៍  លើកស្ទួយជីវភាពរស់នៅនិងផ្តល់កិត្តិយសជូនអតីតយុទ្ធជន ជាដើម ។

បានលើកឡើងអំពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជាផងដែរ  លើភារកិច្ចបន្តពង្រឹងសន្តិភាពឲ្យបានរឹងមាំ ជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ  ប្រកបដោយនិរន្តរភាព   គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ នឹងត្រូវបានធានាការអភិវឌ្ឍន៍ បម្រើជាតិ និង ប្រជាជន  ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ អនុវត្តយ៉ាងសកម្ម គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិ  ។

ឯកឧត្តម សុខ លូ បាន អំពាវនាវ សូមឲ្យជនរួមជាតិដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត  អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា លំដាប់លេខរៀងទី២០ ដើមី្បគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍមាតុភូមិប្រកបដោយនិរន្តរភាព ក្នុងអាណត្តិទី៦ បន្តទៀត ។

ដោយ  ប៊ុន  រដ្ឋា