ប៉ូលីសស្រុកគិរីវង់ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

0

តាកែវ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានប៉ូលីសស្រុកគិរីវង់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពាក់ពន្ធ័និងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ លោក យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង់បានអោយដឹងថា ដោយមាន ការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និង មានការសម្រប់សម្រួលពីព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានដឹកកម្លាំង នឹងសហការជាមួយប៉ុស្តិនគរបាលពាក់ពន្ធ័ ចុៈបង្រ្កាបករណី រក្សាទុក ជួញដូនិងរប្រេីប្រាស់សារធាតុញៀនខុសច្បាប់ ដោយធ្វើការស្រោវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បានជាបន្តបន្ទាប់រួមមានទី១ឈ្មោៈ នុន រតនា ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពត៌សចំនួន០២កញ្ចប់តូច ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿង ទី២មានឈ្មោៈ សែម ចិក ( ហៅអឹក ) ភេទ ប្រុសអាយុ២៦ឆ្នាំ ទីលំនៅភូមិសំរោងកេីត ឃុំគោកព្រេច ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ ស ចំនួន០២កញ្ចប់ធំ ទូរស័ព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ទី៣ មានឈ្មោៈ តែម គយ ភេទ ប្រុសអាយុ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងរុន ឃុំរាមអណ្តេីក ស្រុកគិរីវង់
ទី៤មានឈ្មោៈ គឹម បៀ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រយឹង ឃុំរាមអណ្តេីក ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ ស ចំនួន០២កញ្ចប់ធំ ទូរស័ព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង និងទី៥ឈ្មោៈ ចាន់ ថាពិសា ភេទ ប្រុសអាយុ២៧ឆ្នាំ ទីលំនៅភូមិស្រែរង ឃុំស្រែរង ស្រុកអង្គរជ័យ ខេត្តកំពត ។
បច្ចុប្បន្នកម្លាំងជំនាញយេីងកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕