សមត្ថកិច្ចជំនាញចាប់ជនសង្ស័យប្រុសស្រី៣នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀននឹងប្រើប្រាស់ដោយខុសច្បាប់

0

ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះបង្រ្កាបជួញ្មដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ជាបន្តបន្ទាប់។ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ រួមមាន:ទី១.ឈ្មោៈ មិន នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្នែរទី២.ឈ្មោៈ ហេង សោវឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរក្រោយពីបានឃាត់ខ្លួនជនសង្ស័យ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងពីរនាក់។ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូចទម្ងន់ ០.៥២ ក្រាម ទាំងសំបកថង់។

សមត្ថកិច្ចបន្តថា បន្ទាប់ពីបានសាកសួរជនសង្ស័យពីរនាក់រួចមកក៏ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតទី៣.ឈ្មោៈ អែម សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរដកហូតវត្ថុតាងម្យៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២ ថង់ធំល្មមទម្ងន់ ៤.១២ ក្រាម ទាំងសំបកថង់។បច្ចុប្បន្នជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចជំនាញឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕ដោយ យក្ខឡោម