ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ជាមុខសញ្ញាចាស់ ខាងជួញដូរគ្រឿងញៀន នៅក្រុងបានលុង

0

ខេត្តរតនគីរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តសហការជាមួយកម្លាំងនគរបាលក្រុងបានលុងបើកប្រតិបត្ដិការបង្ក្រាបគ្រឿងញៀនចាប់បានជនង្ស័យ៤នាក់ជាមុខសញ្ញាប្រើប្រាស់នឹងជួញដូរយ៉ាងសកម្មប្រចាំខេត្តរតនគិរី ។

ប្រតិបត្តិការចុះបង្រ្កាបនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២នឹង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិជិតអាហារដ្ឋានម្លិះ៧៧ ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

លោកវរសេនីយ៍ឯក លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្តបានឲ្យសារព័ត៌មានយើងដឹងថា ក្នុងករណីចុះបង្រ្កាបមុខសញ្ញាខាងលើដោយមានការចង្អុលបង្ហាញពីសំណាក់លោកស្នងការនឹងស្នងការរងទទួលផែនសេដ្ឋកិច្ចនឹងមានការសម្របសម្រួលពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដាក់កម្លាំងចុះតាមដានមុខសញ្ញានេះជាច្រើនខែកន្លងមកហើយ ទើបចាប់បាននៅថ្ងៃនេះជនសង្សយ័ទាំង៤នាក់ខាងលើ ទី១-ឈ្មោះ ពៅ ពិទូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ជាមុខសញ្ញានាក់ដឹកជញ្ជូននិងចែកចាយ ។ ទី២-ឈ្មោះ ម៉ម តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ករណីរក្សាទុកនឹងប្រើប្រាស់មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ទី៣-ឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ករណីប្រើប្រាស់ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ទី៤-ឈ្មោះ សុវណ្ណ វិចិត្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ករណីប្រើប្រាស់ រស់នៅភូមិអូរកន្ទិល សង្កាត់ឡាបានសៀក ក្រុងបានលុង ។

លោថា ក្រុមជនសង្ស័យទាំង៤នាក់ខាងលើក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យទឹកនោមលទ្ធផលវិជ្ជមានទាំងអស់គ្នា នឹងវត្ថុតាងដែលរឹបអូសបានរួមមាន: ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកកចំនួន២ថង់តូចមានទម្ងន់៧,៥៦ក្រាម ២- ១កញ្ចប់តូច WY ៣-ទូរស័ព្ទដៃ១គ្រឿង ៤-នាឡិការដៃចំនួន៣គ្រឿង ៥-ម៉ូតូចំនួន២គ្រឿង សម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ថា មុខសញ្ញាជនសង្ស័យទាំង៤នាក់ខាងលើនេះ ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅក្នុងខេត្តរតនគិរី ពេលសមត្ថកិច្ចចាប់បានមុខសញ្ញាទាំងនោះប្រជាពលរដ្ឋក្នុងខេត្តរតនគិរីមានការសប្បាយចិត្តយ៉ាងខ្លាំងនឹងបានសរសេីរបងៗសមត្តកិច្ចចុះបង្រ្កាបបានយ៉ាងល្អ ៕ យក្ខឡោម