កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចុះជួយច្រូតស្រូវពលរដ្ឋ ប៉ះពាល់ដោយទឹកជំនន់

0

បន្ទាយមានជ័យ: ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដោយយោងតាមបទបញ្ជា និងការណៃនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរ

សេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង ចំនួន ៦២នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ០២គ្រួសារ នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះផងដែរ ម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំង ០២គ្រួសារ មានសេចក្តីត្រេកអរ និងសប្បាយចិត្តជាខ្លាំង បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេល និងជាពិសេសពួកគាត់បានថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបានចាត់តាំងមន្ត្រីក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំ៕