របួសធ្ងន់២នាក់និងស្រាលម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ

0

របួសធ្ងន់២នាក់និងស្រាលម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ
កំពង់ធំ៖ម៉ូតូ២គ្រឿងបានព្រលះគ្នាយ៉ាងពេញទំហឹង ខណៈពេលដែលភាគគីទាំងសងខាង បើកបងពុំមាន ការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងបានធ្វើឲ្យមនុស្ស២នាក់ម្នាក់ របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល វេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ6ចន្លោះគីឡូម៉ែត្រលេខ ១៨៩.១៩០ នៅចំណុចភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ២គ្រឿង បានបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ដោយម៉ូតូម៉ាកស៊ីប៊ីអរ(CBR) ពណ៍ស ក្រហមលាយខ្មៅ គ្មានស្លាកលេខ បុកជាមួយនឹងម៉ូតូម៉ាកឌ្រីមC១១០ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BD:3576 ខណៈពេលដែល កំពុងឆ្លងថ្នល់ ដោយពុំមានការប្រុងប្រយ័ត្ន ទើបម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ូលិសចារចរណ៍ បានបញ្ជាក់ថា អ្នកបើកបរម៉ូតូ(CBR) ឈ្មោះ សឹង ឆាយលីម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (របួសស្រាល)ដោយសារតែបានពាក់មួកសុវិត្ថភាព ចំណែកភាគគីម្ខាងទៀត បើកបរម៉ូតូឌ្រីមដោយ ឈ្មោះ ឃាម យ៉ុម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ (របួសធ្ងន់) ដោយសារធ្វេស ប្រហែសនិងប្រមាថ ពុំពាក់មួកសុវិត្ថភាព ។
ចំណែកអ្នករួមដំណើរជាមួយ ម៉ូតូឌ្រីមឈ្មោះ ញ៉ូង ស្រីឯក ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ដោយសារខ្វះការប្រុងប្រយ័ត្ន ពុំខ្វល់និងពាក់មួកសុវិត្ថភាព បានរបួសធ្ងន់បាក់ជើងឆ្វេង សំណាងល្អ ដែលមិនបោលក្បាលនឹងថ្នល់ ទើបចៀសផុតពីការបែកក្បាលបាន។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការស្រុកកំពង់ស្វាយ បាននាំយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរងចាំដោះភាគគីទាំងសងខាង ចូលមកដោះស្រាយគ្នាតាមច្បាប់៕
ដោយ ប៊ុន រដ្ឋា